魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖កលល្បិចចាស់ៗដែលអ្នកនយោបាយអាមេរិកតែងតែប្រើប្រាស់ចាំបាច់ត្រូវបញ្ចប់ហើយ

2022-04-06 13:40:15 cri

#CCFR Comment#បទវិភាគ៖កលល្បិចចាស់ៗដែលអ្នកនយោបាយអាមេរិកតែងតែប្រើប្រាស់ចាំបាច់ត្រូវបញ្ចប់ហើយ_fororder_VCG111292091431(1)

    នាពេលថ្មីៗ​កន្លងទៅនេះ ​អត្ថបទ​មួយច្បាប់​នៃ​កាសែត《The ​Times》​អង់គ្លេស​បាន​ដក​ស្រង់​អ្វី​ដែល​ហៅ​ថា ​"ប្រភពព័ត៌មាន​ស៊ើបការណ៍របស់​អាមេរិក"​ដោយបាន​អះអាងថា ​ប្រទេស​ចិន​បាន​បំផុស​"ការវាយ​ប្រហារ​ពី​បណ្តាញអ៊ីនធើណេត​ទ្រង់ទ្រាយធំ"​ទៅលើ​សំណង់​យោធា​និង​នុយគ្លេអ៊ែរ​របស់​អ៊ុយក្រែន​នៅមុន​នឹង​ប្រតិបតិ្តការយោធាពិសេស​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ​។ ​កាសែត​នេះ​ក៏​បាន​អះអាង​ដែរ​ថា ​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នេះ​បាន​មក​ពី​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អ៊ុយក្រែន ​។​

    សូមបញ្ជាក់ថា ​ពាក្យ​ភូតកុហក​នេះ​បាន​ប្រឌិតឡើង​ហួសហេតុពេក ​! ​ដូច្នេះ ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អ៊ុយក្រែន​បាន​បំភ្លឺ​និង​បដិសេធ​ពាក្យចចាមអារ៉ាម​ទាំងនេះ​ភ្លាមៗ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ជា​ច្រើន​ដោយបាន​លើក​ឡើង​ថា ​ទីភ្នាក់ងារ​ខ្លួន​មិនបាន​ផ្តល់​ព័ត៌មាន​ខាងលើ​ដល់​ប្រព័ន្ធសារព័ត៌មាន​ណា​មួយ​ទេ ​ហើយ​ក៏​គ្មាន​ទិន្នន័យ​ពាក់ព័ន្ធ​ទេ ​ក៏ដូច​ជា​មិនបាន​ធ្វើការស៊ើបអង្កេត​ចំពោះ​ករណី​នេះ​ផងដែរ ​។ ​ហេតុនេះ​ហើយ ​អ្វីដែល​ហៅ​ថា ​"ការ​សន្និដ្ឋាន​នៃ​ការស៊ើបអង្កេត"​របស់​កាសែត《The ​Times》​គ្មាន​ទំនាក់​ទំនង​អ្វី​ជាមួយ​នឹង​ទីភ្នាក់​ងារ​នេះ​នោះទេ ​។ ​វា​មិនខុស​អ្វី​ពី​ការ​លាតត្រដាង​ម្តងហើយម្តងទៀត​ចំពោះ​អ្នក​នយោបាយ​អាមេរិក​និង​ប្រព័ន្ធ​សារព័ត៌មាន​លោក​ខាង​លិច​ដែល​បាន​រួមគ្នា​សម្តែង​ឆាក​ល្ខោន​នោះ​ទេ ​!​

    តាមពិតទៅ ​បើនិយាយ​អំពី​ការវាយ​ប្រហារ​ពី​បណ្តាញអ៊ីនធើណេត ​សហរដ្ឋអាមេរិក​ទើប​ជា​បាតដៃខ្មៅ​ពី​ក្រោយ​ពិតប្រាកដ ​ចំណែកប្រទេសចិនវិញ ​ជា​អ្នករងគ្រោះសំខាន់មួយ​នៃ​ការ​វាយ​ប្រហារ​ពី​បណ្តាញ​អ៊ីន​ធើ​ណេត ​។ ​នាពេលថ្មីៗកន្លងទៅនេះ ​មជ្ឈមណ្ឌល​ឆ្លើយតប​បន្ទាន់​តាម​បណ្តាញអ៊ីនធើណេត​ជាតិចិន​បាន​ធ្វើ​តេស្ត​ហើយ​បាន​រកឃើញ​ថា ​ចាប់​ពី​ចុង​ខែ​កុម្ភៈ ​ឆ្នាំនេះ​មក ​អង្គការបរទេស​បាន​វាយប្រហារ​និង​គ្រប់​គ្រង​កុំព្យូទ័រ​ក្នុង​ប្រទេស​ចិន​ដើម្បី​ធ្វើ​ការវាយ​ប្រហារ​តាម​បណ្តាញអ៊ីនធើណេត​ទៅលើ​ប្រទេសរុស្ស៊ី ​អ៊ុយ​ក្រែន​និង​បេឡារុស្ស ​។ ​តាមរយៈ​ការធ្វើវិភាគ ​អាសយដ្ឋាន​វាយប្រហារ​ទាំងនេះ​ភាគច្រើនបាន​មក​ពី​សហរដ្ឋអាមេរិក ​។ ​ក្នុង​រយៈពេលមុននេះ​មិនជាយូរប៉ុន្មាន ​អតីត​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អាមេរិក​ធ្លាប់​អំពាវនាវ​ជា​សាធារណៈ​ឲ្យ​ធ្វើ​ការ​វាយ​ប្រហារ​តាម​បណ្តាញ​អ៊ីន​ធើ​ណេត​ទៅ​លើ​រុស្ស៊ី ​។​

    គួរបញ្ជាក់ដែរថា ​ការពិតជាក់ស្តែង​ជាច្រើន​បាន​បញ្ជាក់ហើយថា ​ព័ត៌មាន​ពាក់ព័ន្ធ​ស្តីពី​ប្រទេស​ចិន​"​ធ្វើ​ការ​វាយ​ប្រហារ​តាម​បណ្តាញអ៊ីនធើណេត"​ទៅលើ​អ៊ុយក្រែន ​គ្រាន់តែជា​មធ្យោបាយ​ថ្មី​បំផុត​របស់​អាមេរិក​និង​លោកខាងលិច​សម្រាប់​ទម្លាក់កំហុសឱ្យប្រទេសចិន​ក្រោម​លេស​វិបតិ្ត​អ៊ុយ​ក្រែនប៉ុណ្ណោះ ​ហើយ​ក៏​ជា​ពាក្យ​ចចាម​អារ៉ាម​ដ៏សុទ្ធសាធ​ផងដែរ ​។ ​មជ្ឈដ្ឋាន​ខាងក្រៅ​បានកត់​សម្គាល់​ឃើញ​ថា ​នៅពេលមុន​និង​ក្រោយ​នៃ​ការផ្ទុះ​ការប៉ះ​ទង្គិច​យោធា​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ​អ្នក​នយោបាយ​និង​ប្រព័ន្ធសារព័ត៌មាន​មួយ​ចំនួន​របស់​សហរដ្ឋអាមេរិក​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​ប្រទេសចិន​ឥតឈប់ឈរ ​។ ​ក្នុង​នោះ ​បូករួមទាំង​មួលបង្កាច់​ចិនថា ​ភាគី​ចិន​ដឹងជាមុន​ចំពោះ​ប្រតិបត្តិ​ការ​យោធា​របស់​រុស្ស៊ី ​ហើយ​បាន​ប្រឌិត​ពាក្យចចាមអារ៉ាមថា ​ចិនប្រហែលនឹង​ផ្តល់​ជំនួយ​ផែ្នក​យោធា​និង​សេដ្ឋកិច្ច​ចំពោះ​រុស្ស៊ី ​នេះ​ជា​ការ​មួល​បង្កាច់​របស់​សហរដ្ឋអាមេរិក​ចំពោះ​ប្រទេសចិន​សុទ្ធសាធ ​ឯ​ប្រទេសប៉ែក​ខាង​លិច​ក៏ធ្វើតាម​អាមេរិក​ដែរ ​។ ​ដូចអ្នកវិភាគមួយចំនួន​បាន​លើក​ឡើង​ថា ​សហរដ្ឋអាមេរិក​កំពុង​ខំប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​មួលបង្កាច់​និង​លាប​ពណ៌​ទៅលើ​ចិន ​គឺក្នុងគោលបំណង​បង្ខូចកេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ចិន ​អុជអាល​បំបែក​បំបាក់​ទំនាក់ទំនង​រវាងចិន​និង​រុស្ស៊ី​ព្រមទាំង​បង្វែរទំនាស់ទៅខាងក្រៅ​ដើម្បី​ឆក់យក​ផលប្រយោជន៍​ភូមិសាស្ត្រនយោបាយ​កាន់តែច្រើន​ពីភាពចលាចល​នៅលើ​ពិភព​លោក ​។​

    ទង្វើ​របស់​អាមេរិក​បែបនេះ​គឺ ​បំភ្លៃការពិតទាំងស្រុង ​ដូចចោរស្រែកចាប់ចោរសុទ្ធសាធ ​។ ​ហេតុនេះ​ហើយ ​កលល្បិចចាស់ៗ​ដែល​អ្នកនយោបាយ​អាមេរិក​តែងតែ​ប្រើប្រាស់​មិនបាច់​យកមក​បញ្ចេញ​នៅមុខ​ពិភពលោក​ទៀត​ទេ ​! ​ការ​ធ្វើរឿងល្ងង់​កាន់​តែច្រើន ​ការ​បោក​បញ្ឆោត​ក៏​កាន់​តែ​មិនអាច​ទទួលបាន​ប្រសិទ្ធភាព ​។ ​បើ​សិន​ជា​ពួកគេ​មិនបញ្ឈប់​ការ​សម្តែង​ឆាកល្ខោន​ដ៏អាក្រក់​បែបនេះ ​នោះ ​កេរ្តិ៍ឈ្មោះ​របស់​ពួក​គេ​នឹងត្រូវ​អាប់​យស​ទាំង​ស្រុង ​!

#CCFR Comment#បទវិភាគ៖កលល្បិចចាស់ៗដែលអ្នកនយោបាយអាមេរិកតែងតែប្រើប្រាស់ចាំបាច់ត្រូវបញ្ចប់ហើយ_fororder_VCG31N1239681615(1)

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស