李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Putin ថ្លែងថា រុស្ស៊ីនឹងបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះការនាំចេញស្បៀងអាហារទៅកាន់បរទេស

2022-04-06 12:44:12

លោក Putin ប្រធានាធិបតីរុស្ស៊ីបានថ្លែង​កាលពី​ថ្ងៃទី​ ៥ ខែ​មេសា​ថា រុស្ស៊ីនឹងបង្កើន​ការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះ​ការនាំចេញស្បៀងអាហារទៅកាន់​បរទេស​នៅឆ្នាំ២០២២នេះ​​ ជាពិសេសចំពោះប្រទេសដែលប្រកាន់​អាកប្បកិរិយាអរិភាពយ៉ាង​ច្បាស់​ចំពោះរុស្ស៊ី ។ រុស្ស៊ីនឹងព្យាយាមកាត់បន្ថយការពឹងផ្អែកលើ​​ការ​នាំចូល​ផ្នែកកសិឧស្សាហកម្មនិងឧស្សាហកម្ម​នេសាទ​ជាដើម​។

លោកស្រី​ von der Leyen ប្រធានគណៈកម្មាធិការសហភាព​អឺរ៉ុបបាន​ថ្លែង​​ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៥ ខែ​មេសា​ថា គណៈកម្មាធិការសហភាព​អឺរ៉ុបបានលើក​ឡើង​ពី​ផែនការដាក់ទណ្ឌកម្មជុំ​ថ្មី ដើម្បីហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ី រួមទាំងការហាមឃាត់ការនាំចូលធ្យូងថ្មពីប្រទេសរុស្ស៊ី និងមិន​អនុញ្ញាត​ឱ្យ​នាវារុស្ស៊ីចូលចតនៅ​កំពង់ផែនៃ​សហភាពអឺរ៉ុបជាដើម​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស