郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបថ្លែងថា ប្រទេសសម្ព័ន្ធអារ៉ាប់ត្រៀមលក្ខណៈសម្រាប់ធ្វើជាអ្នកសម្របសម្រួលនៃកិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន

2022-04-05 14:25:48 cri

    ថ្ងៃទី​៤ ខែ​មេសា លោក Shoukry រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​អេហ្ស៊ី​ប​បាន​ថ្លែង​នៅក្រុង​ម៉ូស្គូ​ថា ប្រទេស​សម្ព័ន្ធអារ៉ាប់បាន​ត្រៀមលក្ខណៈ​សម្រាប់​ធ្វើ​ជា​អ្នក​សម្របសម្រួល​នៃ​កិច្ច​ចរចា​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ ក្នុង​ន័យ​ជំរុញដំណើរ​​ចរចា បញ្ឈប់​ការ​ប៉ះទង្គិចយោធា​ក្នុង​ពេល​ឆាប់ៗ និង​ឈាន​ដល់​គម្រោង​ដោះស្រាយ​ដោយ​សន្តិវិធី ។

នៅថ្ងៃដដែល លោក Lavrov រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​បាន​ជួប​ពិភាក្សា​ជា​មួយ​ក្រុម​ទំនាក់ទំនង​របស់​សម័្ពន្ធ​អារ៉ាប់​អំពីបញ្ហា​អ៊ុយក្រែន ដើម្បី​​ពិគ្រោះពិភាក្សា​អំពីស្ថានការណ៍​អ៊ុយក្រែន ។

    ក្នុង​សន្និសីទសារព័ត៌មាន​ដែល​រៀប​ចំ​ធ្វើ​បន្ទាប់​ពីបញ្ចប់​កិច្ច​ជំនួប លោក Shoukry បាន​ថ្លែង​ថា​ គោលដៅ​របស់​ប្រទេស​​សម្ព័ន្ធអារ៉ាប់ គឺជំរុញឱ្យ​រុស្ស៊ី​និង​អ៊ុយក្រែន​ធ្វើ​កិច្ច​ចរចាដោយ​ផ្ទាល់ ។ ​​សម្ព័ន្ធអារ៉ាប់មានការ​​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​មនុស្សធម៌​នៅ​តំបន់​ប៉ះទង្គិច និង​ឥទ្ធិពលអវិជ្ជមាន​របស់​ការ​ប៉ះទង្គិចចំពោះ​វិស័យ​សេដ្ឋកិច្ច​សកល​ ក្នុង​នោះបូក​រួម​ទាំង​ថាមព​ល​និង​ស្បៀង​អាហារ ។

      ក្នុង​សន្និសីទសារព័ត៌មា​ន​នៅថ្ងៃដដែល លោក Lavrov បានថ្លែង​ថា រុស្ស៊ី​សូមថ្លែង​​អំណរគុណ​ចំពោះសេចក្តី​សម្រេច​ចិត្ត​របស់​​​សម្ព័ន្ធអារ៉ាប់អំពី​ស្ថានការណ៍​អ៊ុយក្រែន ។ គណប្រតិភូ​រុស្ស៊ី​និង​អ៊ុយក្រែន​កំពុង​បន្ត​ធ្វើ​កិច្ច​ចរចាយ៉ាង​មមាញឹក​តាម​រយៈ​វីដេអូ ល្គឹកណាកិច្ច​ចរចា​ទទួល​បាន​លទ្ធផល នោះ​អ្នក​ដឹក​នាំ​របស់​រុស្ស៊ី​និង​អ៊ុយក្រែន​ប្រហែល​នឹង​ធ្វើ​កិច្ច​ជំនួប ។​ព្រម​ពេល​ជា​មួយ​គ្នា​នេះ លោក​ក៏​បាន​លើក​ឡើង​ថា ការ​ដាក់​ទណ្ឌកម្ម​ “​ខុស​ច្បាប់​និង​មិន​ដែល​មាន​ក្នុង​ប្រវត្តិសាស្ត្រ​”របស់​ប្រទេស​លោកខាង​លិច​ បាន​និង​កំពុង​​វាយ​ប្រហារ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋកិច្ច​សកល​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស