郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Yiសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកKulebaរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន

2022-04-05 14:34:18 cri

      ថ្ងៃ​ទី​៤​ខែ​មេសា លោកWang Yiសមាជិកក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​​និងជា​រដ្ឋមន្រ្តី​ការ​បរ​ទេស​ចិន​បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជា​មួយ​លោកKulebaរដ្ឋមន្រ្តី​ការ​បរទេស​អ៊ុយក្រែន​តាម​ការ​ណាត់។ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​មតិ​យោបល់​អំពី​ស្ថានការណ៍​អ៊ុយក្រែន។

      ថ្លែង​ក្នុង​កិច្ច​ជំនួបតាម​ទូរស័ព្ទ លោកKulebaបាន​លើកឡើងថា ភាគី​អ៊ុយក្រែន​យក​ចិត្ត​ទុក​ដាក់​ដល់​កម្លាំង​ឥទ្ធិពល​និង​កិត្យានុភាពអន្តរជាតិ​របស់​ប្រទេស​ចិន ហើយ​រីក​រាយ​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ភាគី​ចិន រំពឹង​ទុក​ថា ភាគី​ចិន​អាច​បន្ត​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​បញ្ចប់​សង្រ្គាម​លើក​នេះ។

      ជា​ការ​ឆ្លើយ​តប លោកWang Yiបាន​ថ្លែងថា អាកប្បកិរិយា​របស់​ចិន​ក្នុង​បញ្ហា​អ៊ុយ​ក្រែនគឺ​ជំរុញ​ឱ្យ​ធ្វើ​ការ​ចរចា​សន្តិភាព។គោល​ដៅតែ​មួយ​គត់​ដែល​ប្រទេស​ចិន​រំពឹង​ទុក​យ៉ាង​ស្មោះគឺ​សន្តិភាព។ ភាគី​ចិន​សូមស្វាគមន៍​ចំពោះ​ការ​ចរចា​សន្តិភាព​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែន ទោះ​បី​ជា​មាន​ការ​លំបាក​ខ្លាំង​យ៉ាង​ណានិងមាន​ការ​ខ្វែង​គំនិត​ច្រើន​យ៉ាង​ណាក៏​ដោយ ក៏​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ទិស​ដៅ​ធំ​នៃ​ការ​ចរចា​សន្តិភាព រហូត​ដល់​សម្រេច​ការ​ឈប់​បាញ់​គ្នា​និង​ទទួល​បាន​សន្តិភាព ។

      លោកKulebaបាន​ថ្លែងថា ភាគី​អ៊ុយក្រែន​នៅ​តែ​ធ្វើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដដែល ដើម្បី​ធ្វើ​ការ​ចរចា​សន្តិភាព​ជា​មួយ​ភាគី​រុស្ស៊ី រហូត​ដល់​រក​បាន​មធ្យោបាយដោះ​ស្រាយ​យូរ​អង្វែង អ៊ុយ​ក្រែន​រីក​រាយ​ក្លាយ​ជា​ខ្លោង​ទ្វាររបស់​អឺរ៉ុប៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស