郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់ជាច្រើននៃប្រទេសចិនធ្វើសកម្មភាពបុណ្យឆេងម៉េង ដើម្បីសម្តែងការនឹករលឹកយ៉ាងជ្រាលជ្រៅចំពោះបុព្វបុរសបដិវត្តន៍ដែលបានពលីជីវិត

2022-04-05 14:36:04 cri

      វេលា​ម៉ោង​៣និង​២០​នាទី​ថ្ងៃទី​៥ ខែ​មេសា តាម​ម៉ោ​ង​ក្រុង​ប៉េកាំង ប្រទេ​សចិន​បាន​ទទួល​រដូវកាល​ឆេងម៉េង ។​​បុណ្យឆេងម៉េងជា​ថ្ងៃ​បុណ្យ​ដើម្បី​រំលឹក​ដូនតា ប្រជាជន​សែន​ដូន​តា​និង​រំលឹក​បុព្វបុរសដែលបានពលីជីវិត បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ស្មារតី​និងមនោ​សញ្ចេ​តនា​ជនជាតិ​ដ៏ពិសេសនិង​សំបូរ​បែប ដែល​បាន​រួម​បញ្ចូល​នូវ​ទំនៀម​ទម្លាប់​នៃ​តំបន់​ជាច្រើន​របស់​ប្រទេស​ចិន​ និង​បន្ត​វេន​វប្បធម៌​និង​ទំនៀម​ទម្លាប់​បុណ្យ​ឆេងម៉េង​រយៈពេល​ជាង​មួយ​ពាន់​ឆ្នាំ​ ។

      ខណៈពេល​បុណ្យ​ឆេង​ម៉េង​បាន​ចូល​មក​ដល់ កងទ័ពនានា​នៃ​ប្រទេ​សចិន​បាន​ធ្វើ​សកម្ម​ភាព​រំលឹក​ ដើម្បី​សម្តែង​ការ​នឹក​រលឹក​​យ៉ាងជ្រាលជ្រៅចំពោះ​បុព្វបុរស​បដិវត្តន៍​ដែល​បាន​ពលី​ជីវិត ។ នៅសួន​​ផ្នូរទុក្ករ​បុគ្គល​និង​លំនៅដ្ឋានចាស់នៃ​វីវជន​បង្រ្កាប​គ្រឿងញៀនជា​ដើម ប្រជា​ជន​នៃ​តំបន់​នានា​បាន​ធ្វើ​សកម្មភាព​រំលឹក​គ្រប់​បែប​យ៉ាង​ ដើម្បីសម្តែង​ការ​នឹក​រលឹក​ចំពោះ​បុព្វ​បុរស​ដែល​បាន​ពលីជីវិត​និងសម្តែង​ការ​​គោរពចំពោះ​វីរជន ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស