郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx/1.26.1

#CCFR Comment#បទវិភាគ៖ ចិននិងអឺរុបត្រូវធ្វើជាកម្លាំងធំទាំងពីរសម្រាប់គាំពារសន្តិភាពពិភពលោក

2022-04-05 17:54:37 cri

  ​   ពេលថ្មីៗនេះ  លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោកMichel ប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងលោករស្រីVon der Leyenប្រធានគណៈកម្មាធិការសហភាពអឹរ៉ុបតាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំងថា  ចិននិងអឺរុបត្រូវធ្វើជាកម្លាំងធំទាំងពីរសម្រាប់គាំពារសន្តិភាពពិភពលោក  ត្រូវយកស្ថិរភាពនៃទំនាក់ទំនងរវាងចិននិងអឺរ៉ុបមកឆ្លើយតបនឹងភាពមិនប្រាកដប្រជារបស់ស្ថានភាពអន្តរជាតិ។

       សន្តិភាពគឺជាលក្ខខណ្ឌអាទិភាពនៃការអភិវឌ្ឍ។ ចំពោះវិបត្តអ៊ុយក្រែន ចិននិងអឺរ៉ុបមាន​តម្រូវការខាងសន្តិភាពដូចគ្នា ។ ជាពិសេស អឺរ៉ុបមានការចាប់អារម្មណ៍ជ្រាលជ្រៅបំផុតថា ការដោះស្រាយវិបត្ត​អ៊ុយក្រែនដោយសន្តិវិធី  វាសមស្របនឹងផលប្រយោជន៍ជាគន្លឹះរបស់អឺរ៉ុប។ ក្នុងការជួបចរចារតាមប្រព័ន្ធវីដេអូលើកនេះ លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងនូវមតិ៤ចំណុចស្តីអំពីការដោះស្រាយវិបត្តអ៊ុយក្រែនម្តងទៀត  ដោយសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់នូវការជំរុញ​ការចរចារដោយសន្តិវិធី ត្រូវបង្ការកុំអោយកើតមានវិបត្តមនុស្សធម៌ក្នុងទ្រង់ទ្រាយកាន់តែធំ  ត្រូវបង្កើតសន្តិភាពយូអង្វែងនៃអឺរ៉ុបនិងអឺរ៉ាស៊ី ត្រូវបង្ការមិនអោយការប៉ះទង្គិចកាន់តែធំឡើង ។

         មតិ៤ចំណុចនេះ មិនត្រឹមតែបានយកចិត្តទុកដាក់លើការដោះស្រាយវិបត្តនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ  ថែមទាំងក៏ផ្តោតសំខាន់ទៅលើសន្តិសុខយូរអង្វែងរបស់អឺរ៉ុបនិងភាពនឹងនររបស់ស្ថានការណ៍ពិភពលោកផងដែរ  ដែលបានបង្ហាញអោយឃើញគោលជំហរជាគោលការណ៍តែមួយជាប់រហូតរបស់ភាគីចិនក្នុងបញ្ហាអ៊ុយក្រែន ។

        ក្នុងនាមជាទីផ្សារធំទាំងពីរពិភពលោក  កិច្ចសហប្រតិបត្តិការដោយបើកចំហរវាងចិននិងអឺរ៉ុប​នឹងនាំមកកត្តាស្ថិរភាពកាន់តែច្រើនដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ។​ បន្ទាប់ពី​ប្រទេសចិនក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុបជាលើកដំបូងនៅឆ្នាំ២០២០មក​ នៅឆ្នាំ២០២១  ទំហំសរុបនៃការនាំចេញនាំចូលរវាងចិននិងសហភាពអឺរ៉ុបបានឡើងដល់៨សែន២ម៉ឺន៨ពាន់១រយលានដុល្លារអាមេរិក  ដែលបានកើនឡើង២៧.៥ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២០  ​បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ ​តាមរបាយការណ៍នៃការស្ទង់ជំនឿចិត្តពាណិជ្ជកម្មឆ្នាំ២០២១ដែលសភាពាណិជ្ជកម្មចិននិងសហភាពអឺរ៉ុបបានប្រកាស បានបង្ហាញអោយឃើញថា  សហគ្រាសសហភាពអឺរ៉ុបនៅប្រទេសចិនចំនួន៦៨ភាគរយ មានអាកប្បកិរិយាសុទិដ្ឋិនិយមចំពោះកំណើនអាជីវកម្ម  ដែលកើនឡើង២០ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២០។

      ក្នុងការជួបចរចារតាមវីដេអូលើកនេះ  ភាគីចិនបានលើកឡើងថា នឹងប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវការធ្វើកំណែទម្រង់អោយកាន់តែស៊ីជម្រៅ  ពង្រីកការបើកចំហ ស្វាគមន៍សហគ្រាសអឺរ៉ុបមក​វិនិយោគនៅប្រទេសចិន  ក្នុងពេលជាមួយគ្នានេះ រំពឹងទុកថា ភាគីអឺរ៉ុបអាចផ្តល់បរិយាកាសដែលប្រកប​ដោយយុត្តធម៌  តម្លាភាពនិង​លក្ខណៈមិនរើសអើងសម្រាប់សហគ្រាសចិនទៅវិនិយោគនិងអភិវឌ្ឍន៍នៅ​អឺរ៉ុប។

       ចំពោះគំនិតផ្តួចផ្តើមរបស់លោកXi Jinping ​អ្នកដឹកនាំអឺរ៉ុបបានឆ្លើយតបយ៉ាងសកម្ម ដោយបានបង្ហាញថា រីករាយចិត្តធ្វើកិច្ចសហប្រតិបត្តិការគ្រប់វិស័យអោយកាន់តែស៊ីជម្រៅជាមួយភាគីចិន​ដើម្បីធ្វើការខិតខំប្រឹងប្រែងក្នុងការជំរុញសន្តិភាព  កំណើនសេដ្ឋកិច្ចនិងភាពរុងរឿងថ្កុំថ្កើងរួមគ្នា​របស់ពិភពលោក ។​ ទាក់ទននឹងបញ្ហាអ៊ុយក្រែន  ភាគីទាំងពីរចិននិងអឺរ៉ុបបានឈានដល់ការឯកភាព​សំខាន់ៗ ពោលគឺប្រកាន់ខ្ជាប់ការចរចារដោយសន្តិភាព និងប្រកាន់ខ្ជាប់នូវដំណោះស្រាយបញ្ហាតាមផ្លូវការទូត ។

      យើងអាចព្យាករណ៍ថា   ការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តការរវាងចិននិងអឺរ៉ុបដែលជាកម្លាំងធំទាំងពីរ  ​ទីផ្សារធំទាំងពីរនិងជាអរិយធម៌ធំទាំងពីរនេះ នឹងបំពេញបន្ថែមកម្លាំងវិជ្ជមានកាន់តែច្រើនដល់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក  នេះហើយក៏ជាអត្ថន័យសំខាន់ជាងគេរបស់ការជួបចរចារលើកនេះ​ផងដែរ៕

#CCFR Comment#បទវិភាគ៖ ចិននិងអឺរុបត្រូវធ្វើជាកម្លាំងធំទាំងពីរសម្រាប់គាំពារសន្តិភាពពិភព លោក។_fororder_1

#CCFR Comment#បទវិភាគ៖ ចិននិងអឺរុបត្រូវធ្វើជាកម្លាំងធំទាំងពីរសម្រាប់គាំពារសន្តិភាពពិភព លោក។_fororder_2

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស