孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឆ្នាំនេះ នៅទូទាំងសហរដ្ឋអាមេរិកបានកើតហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំចំនួន១រយ១៩លើក គ្រាន់តែនៅចុងសប្តាហ៍មុនក៏មានមនុស្ស៥៣នាក់ស្លាប់និងរងរបួស

2022-04-05 14:22:00 cri

    គិតមកទល់​ថ្ងៃទី៤​ខែមេសា​តាមម៉ោង​ក្នុងតំបន់ ​ហេតុការណ៍​បាញ់ប្រហារ​ដែល​កើតឡើង​កាលពី​ថ្ងៃទី៣​ខែមេសា​នៅកណ្តាល​ក្រុង ​Sacramento នៃរដ្ឋ ​California ​របស់​សហរដ្ឋ​អាមេរិក​បាន​បណ្តាលឱ្យ​មនុស្ស​៦នាក់ស្លាប់​និង១២នាក់​រងរបួស ។ ​តាមទិន្នន័យ​នៃវេបសាយ​ បណ្ណសារ​អំពើហិង្សា​ដោយ​កាំភ្លើង​ដែល​ជាអង្គការ​មិន​ស្វែង​រកប្រាក់​ចំណេញ​របស់​សហរដ្ឋអាមេរិក​ឱ្យដឹងថា ​ហេតុការណ៍​នេះជា​ហេតុការណ៍​មួយក្នុង​ចំណោម​ហេតុការណ៍​បាញ់ប្រហារ​ទ្រង់ទ្រាយធំ​ចំនួន១១៩​លើក​ដែល​កើតឡើង​នៅទូទាំង​សហរដ្ឋអាមេរិក​គិតមកទល់​បច្ចុប្បន្ននេះ​នៅឆ្នាំនេះ ​។ គ្រាន់តែ​នៅចុង​សប្តាហ៍ដែល​ទើប​កន្លង​ផុតនេះ​ នៅ​ទូទាំង​សហរដ្ឋអាមេរិក​ក៏មាន​មនុស្ស​ចំនួន៥៣​នាក់បានរង​របួសឬ​ស្លាប់ក្នុង​ហេតុការណ៍​បាញ់ប្រហារ ។

    តាមទិន្នន័យ​បង្ហាញឱ្យ​ដឹងថា ​ចុងសប្តាហ៍​ដែលមាន​សភាពការណ៍​ធ្ងន់ធ្ងរបំផុត​គឺពីរអាទិត្យ​មុន កាល​នោះ ​​បានកើត​ហេតុការណ៍​បាញ់ប្រហារ​ទ្រង់ទ្រាយធំ​នៅរដ្ឋចំនួន​៩ទូទាំង​សហរដ្ឋអាមេរិក បណ្តាលឱ្យ​មនុស្ស៨​នាក់ស្លាប់​និង​​ជាង៦០​នាក់រងរបួស ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស