孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តាមស្ថិតិ​ជំហាន​ដំបូង​បង្ហាញ​ថា ​លោក​ Aleksandar​ Vucic ​​បាន​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ស៊ែប៊ី​​

2022-04-05 14:26:08 cri

    តាមលទ្ធផល​ស្ថិតិជំហាន​ដំបូងដែល​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ស៊ែប៊ីបាន​ប្រកាស​នៅយប់​ថ្ងៃទី៤​ខែមេសាឱ្យ​ដឹងថា លោក​ Aleksandar ​Vucic ​ប្រធានាធិបតី​ស៊ែប៊ីបច្ចុប្បន្ន​នេះបានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ដែលបាន​ធ្វើឡើង​កាលពីថ្ងៃ​ទី៣ខែមេសា​ ពោលគឺ​បានជាប់​ឆ្នោត​បន្តអាណត្តិ​ជា​ប្រធានាធិបតី​​ទៀត ។

    គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ស៊ែប៊ីបាន​ថ្លែងកាលពី​ថ្ងៃទី៤ខែ​មេសាថា​ តាមស្ថិតិ​ចំពោះ​សន្លឹកឆ្នោត​លើសពី​៩៦ភាគរយ​ឱ្យដឹងថា ​អត្រាទទួល​សន្លឹកឆ្នោត​របស់លោក​ Aleksandar ​Vucic ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​គឺ៥៨.៥៩​ភាគរយ ​ដោយសារ​លោក​ទទួលបាន​សន្លឹកឆ្នោត​លើសពី​៥០ភាគរយ​ក្នុង​ការបោះឆ្នោត​ជុំទីមួយ ​បានជា​លោក​ Aleksandar ​Vucic ​បានឈ្នះ​​ការបោះឆ្នោត​ប្រធានាធិបតី ។

    យប់ថ្ងៃទី៣​ខែមេសា ​លោក​ Aleksandar ​Vucic ​បានថ្លែង​សុន្ទរកថា​នៅក្រុង ​Belgrade ​ថា ​លោកនឹងបន្ត​ខិតខំប្រឹង​ប្រែង​ក្នុង​ការកសាង​ទំនើបភាវូបនីយកម្ម​ប្រទេសជាតិ​ ទាក់ទាញ​ការវិនិយោគ​​បរទេស​ ក៏ដូចជា​គាំពារសន្តិភាព​និងស្ថិរភាព​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស