王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យនៃក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងករណីផ្ទុះភ្នំភ្លើងនៅតុងហ្កាថា ចិនមានឆន្ទៈផ្តល់ការគាំទ្រនិងជំនួយឧបត្ថម្ភតាមលទ្ធភាពរបស់ខ្លួនទៅតាមសំណូមពររបស់ភាគីតុងហ្កា

2022-01-17 11:11:10 cri

      ថ្ងៃទី ១៦ ខែមករា​ ​លោក ​Wang Wenbin អ្នកនាំពាក្យនៃក្រសួងការបរទេសចិន​​បាន​ឆ្លើយ​សំណួរ​របស់អ្នកសារព័ត៌មាន​ពាក់ព័ន្ធនឹងករណី​ផ្ទុះភ្នំ​ភ្លើងនៅ​តុងហ្កាថា​ ​ភាគីចិន​​យកចិត្តទុកដាក់ខ្ពស់​ចំពោះ​ការផ្ទុះភ្នំ​ភ្លើងនៅ​តុងហ្កាដែល​បង្កជា​រលកយក្យស៊ូណាមីនិង​គ្រោះ​មហន្តរាយផ្សេងទៀត​ ព្រម​និងមានឆន្ទៈផ្តល់​ការ​គាំទ្រ​និងជំនួយឧបត្ថម្ភ​តាម​លទ្ធភាព​របស់​ខ្លួន​​ទៅតាម​សំណូមពរ​របស់ភាគីតុងហ្កា។

       ​លោក ​Wang Wenbin បាន​ថ្លែង​ថា​ ​ស្ថានទូតចិនប្រចាំតុងហ្កាបាន​ចាប់ដំណើរការ​ផែនការ​ឆ្លើយតបបន្ទាប់ភ្លាមៗ ​ដើម្បីស្វែងយល់ពី​ស្ថានការណ៍រងគ្រោះ​របស់ប្រជា​ពល​រដ្ឋ​ចិន​ ​បច្ចុប្បន្ននៅមិនទាន់​ទទួលបាន​របាយការណ៍ថា​មាន​ប្រជាពលរដ្ឋចិន​រងរបួស​ឬ​ស្លាប់​នោះ​ទេ​​។ លោក​បន្តថា​ ​ប្រទេសចិននិងតុងហ្កាជា​ដៃគូយុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ។ ​ភាគី​ចិន​សូម​សម្តែង​សមានចិត្ត​យ៉ាង​ជ្រាលជ្រៅ​និង​ការ​សួរសុខទុក្ខ​យ៉ាង​ស្មោះ​ចំពោះ​រដ្ឋាភិបាល​និងប្រជាជន​តុងហ្កា​ ហើយមានឆន្ទៈផ្តល់​ការ​គាំទ្រ​និងជំនួយឧបត្ថម្ភ​​តាម​លទ្ធភាព​​របស់​ខ្លួន​​ទៅតាម​សំណូមពរ​របស់ភាគីតុងហ្កា៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស