邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជំនួយបន្ទាន់ជាស្បៀងអាហាររបស់ចិនបានប្រគល់ទៅឱ្យស៊ីរី

2022-01-17 11:04:49

ថ្ងៃទី១៦ ខែមករា ពិធី​ប្រគល់​និង​​ទទួល​ជំនួយ​ឧបត្ថម​​បន្ទាន់​ជា​​ស្បៀងអាហារ​របស់​ប្រទេស​ចិន​ជូនចំពោះ​ប្រទេស​ស៊ីរី​​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ដាម៉ាស​រដ្ឋធានី​ប្រទេស​ស៊ីរី​ ​លោក FengBiao ​ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​ស៊ីរី​និង​លោក KhalidHobba   ​ប្រធាន​​​អឌ្ឍចន្ទក្រហម​​​​អារ៉ាបរ​​​របស់​ប្រទេស​ស៊ីរី​​បាន​​អញ្ជើញ​ចូលរួម​ពិធី​និង​ចុះហត្ថលេខា​លើ​លិខិត​​ប្រគល់​និង​ទទួល។

 

លោក FengBiao ​បាន​ថ្លែង​ក្នុងពិធី​​នោះ​ថា​   ​ជំនួយ​បន្ទាន់​ជា​អង្ករ​​ដែល​ចិន​សន្យា​ផ្តល់​​ជូន​​ស៊ីរី​បាន​បញ្ចប់​ការ​ប្រគល់-ទទួល​​រួចហើយ​ ​ដែល​បាន​បង្ហាញ​ពី​ចំណងមិត្តភាព​​​ដ៏​ស៊ី​ជម្រៅ​របស់​ប្រជាជន​ចិនចំពោះ​ប្រជាជន​ស៊ីរី​ ​សង្ឃឹម​ថា​ជំនួយ​ជា​ស្បៀងអាហារ​ទាំងនេះ​អាច​ដើរតួនាទី​វិជ្ជមាន​ក្នុង​ការបន្ថូរបន្ថយ​ការ​លំបាក​ក្នុង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ស៊ីរី​។

 

​​លោក KhalidHobba   ​បាន​​​​ថ្លែង​អំណរ​គុណ​ដល់​​ប្រទេស​​ចិន​​ដែល​បាន​ផ្តល់​ជំនួយ​បន្ទាន់​ជា​ស្បៀងអាហារ​ដល់​​ស៊ីរី​  ។​​លោកបាន​ថ្លែងថា ​បន្ទាប់ពី​ការផ្ទុះ​​វិបត្តិ​នៅ​ស៊ីរី​​មក​​​  ​ប្រទេសចិន​បាន​ផ្តល់​ជំនួយ​មនុស្សធម៌​ជាច្រើន​លើក​ដល់​ស៊ីរី​ ​ប្រជាជន​ស៊ីរី​​ចងចាំ​ពី​គុណ​បំណាប់​​ទាំងនេះ​ជានិច្ច​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស