王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អារ៉ាប៊ីសាអូឌីតបញ្ជូនអត្តពលិកចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាជាលើកដំបូងបង្អស់

2022-01-17 11:13:25

      ថ្ងៃទី ​១៦ ខែមករា​ ​អ្នក​សារព័ត៌មាន​បាន​ទទួលដំណឹង​ពី​ក្រសួង​កីឡា​និង​គណៈកម្មាធិការ​​អូឡាំពិក​អារ៉ាប៊ីសាអូឌីតឱ្យដឹងថា ក្រោយពីមាន​កិច្ច​ខិតខំប្រឹងប្រែង​របស់​គណៈកម្មាធិការ​អូឡាំពិក​អារ៉ាប៊ីសាអូឌីត​ និងការ​​បញ្ជាក់​ពីស្តង់ដារនៃ​​ច្បាប់កំណត់​ពាក់ព័ន្ធ ​​ ​អារ៉ាប៊ី​សាអូឌីតនឹង​ចាត់បញ្ជូនអត្តពលិកជិះស្គីព្រឹលលើភ្នំខ្ពស់​ពីរនាក់​ទៅចូលរួម​ការប្រកួត​កីឡា​អូឡាំពិករដូវរងាក្រុងប៉េកាំង​។ ​នេះជាលើក​ដំបូង​បង្អស់​​ក្នុងប្រវត្តិសាស្រ្ត​ដែល​​ប្រទេស​អារ៉ាប៊ី​សាអូឌីត ឬអាច​និយាយថា​​ប្រទេស​ជាសមាជិកក្រុមប្រឹក្សា​សហប្រតិបត្តិការ​ ឈូង​សមុទ្រ​បានចាត់បញ្ជូន​អត្តពលិកទៅចូលរួម​ការ​ប្រកួតកីឡា​អូឡាំពិក​រដូវ​រងា៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស