刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋធានីប្រទេសអ៊ីរ៉ាក់កើតមានការបំផ្ទុះ២ករណីបណ្តាលឱ្យមនុស្ស២នាក់រងរបួស

2022-01-17 14:53:38 cri

យប់​ថ្ងៃទី​១៦ ខែមករា ​ការ​បំផ្ទុះ​២​ករណី​បាន​កើត​ឡើង​នៅ​កណ្តាល​ទីក្រុង​បាកដាដ​ រដ្ឋធានី​ប្រទេស​អ៊ីរ៉ាក់​ ​​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​រងរបួស​។

យប់​ថ្ងៃដដែល ​មជ្ឈមណ្ឌល​ប្រព័ន្ធសារព័ត៌មាន​សន្តិសុខ​អ៊ីរ៉ាក់​ដែល​ទទួល​ខុសត្រូវ​ចេញផ្សាយ​ព័ត៌មាន​សន្តិសុខ​បាន​​លើក​ឡើង​​​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ ​ការ​បំផ្ទុះ​២​ករណី​នេះ​​ស្ទើរ​តែ​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​ ទីតាំង​ដែល​កើត​មាន​ការ​បំផ្ទុះ​គឺ​ស្ថិត​នៅ​​ក្បែរ​ធនាគារ​២​កន្លែង​ដែល​ឋិត​នៅ​កណ្តាល​ទីក្រុង​បាកដាដ​។​​ការ​បំផ្ទុះ​បណ្តាល​ឱ្យ​ប្រជាជន​អ៊ីរ៉ាក់​២​នាក់​រងរបួស​ស្រាល​ ​ស្ថាប័ន​សន្តិសុខ​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ចំពោះ​ករណី​​បំផ្ទុះ​ទាំង​២​លើក​នេះ​។

លោក​AmrullahSalehប្រធានាធិបតី​អ៊ីរ៉ាក់​បាន​ថោល​ទោស​ពី​ករណី​​បំផ្ទុះ​នេះ​តាម​រយៈ​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​ ​ដោយ​សម្គាល់ថា​ ​នេះ​ជា​ “បទ​ឧក្រិដ្ឋ​ភេរវកម្ម​និយម​”​ដែល​គំរាម​កំហែង​ដល់​សន្តិសុខ​និង​ស្ថិរភាព​​ជាតិ​។​

គិត​មក​ដល់​បច្ចុប្បន្ន ​គ្មាន​អង្គការ​ឬ​បុគ្គលិក​ណា​ប្រកាស​ទទួល​ខុស​ត្រូវ​លើ​ការ​បង្ក​ការ​បំផ្ទុះ​ទាំង​​២​ករណី​នេះ​ទេ៕​

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស