魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFRComment#បទវិភាគ៖"ផែនការបោសសម្អាតបណ្តាញអ៊ីនធើណេត"របស់សហរដ្ឋអាមេរិកគឺជាតំណាងនៃ"ការទូតបែបគំរាមកំហែង"សុទ្ធសាធ

2022-01-17 15:32:27 cri

#CCFRComment#បទវិភាគ៖"ផែនការបោសសម្អាតបណ្តាញអ៊ីនធើណេត"របស់សហរដ្ឋអាមេរិកគឺជាតំណាងនៃ"ការទូតបែបគំរាមកំហែង"សុទ្ធសាធ_fororder_原创柬评图片1

    នាពេលថ្មីៗ​កន្លងទៅ​នេះ ​លោក ​Vince ​Cable ​អតីតរដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម​អង់គ្លេស​បាន​ទម្លាយឱ្យដឹងថា ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាលអង់គ្លេស​ស្តីពីការ​ហាម​មិន​ឱ្យ​ប្រើប្រាស់​បរិក្ខារ​និងសេវាកម្ម​ប្រព័ន្ធ ​5G ​របស់​ក្រុមហ៊ុន ​Huawei ​"គឺ ​គ្មានទំនាក់ទំនងអ្វី​ជា​មួយ​នឹង​សន្តិសុខជាតិ​នោះ​ទេ" ​ពីព្រោះថា ​សហរដ្ឋអាមេរិក​មិនដែល​លះ​បង់​ចោល​ការដាក់សម្ពាធ​ទៅលើ​អង់គ្លេស​អំពី​បញ្ហា​ក្រុមហ៊ុន ​Huawei ​នោះឡើយ ​។ ​ក្នុង​អំឡុងពេល​លោក​កាន់តំណែងជា​រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម ​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​និង​ការពារ​សន្តិសុខ​បាន​ធានា​ជាច្រើនលើក​ថា ​"មិនដែល​រកឃើញ​ភ័ស្តុតាងណា​ដែល​អាច​បញ្ជាក់ថា ​រដ្ឋាភិបាល​ចិន​បាន​ធ្វើសកម្មភាព​តាម​បណ្តាញអ៊ីនធើណេត​ក្នុង​ចេតនា​អាក្រក់​ណាមួយ​តាម​រយៈ​ក្រុមហ៊ុន ​Huawei ​"។​

    ពាក្យសំដី​របស់​លោក ​Vince ​Cable ​បាន​បញ្ជាក់​ម្តងទៀត​ថា ​មូលហេតុ​អំពី​អ្វីដែល​ហៅ​ថា ​សន្តិសុខជាតិ​និង​ហានិភ័យ​ផ្នែក​បច្ចេកវិទ្យា​ប្រព័ន្ធ ​5G ​គ្រាន់តែ​ជាលេស​របស់អាមេរិក​សម្រាប់​ដាក់​សម្ពាធ​ទៅ​លើ​សហគ្រាស​បច្ចេកវិទ្យា​ខ្ពស់​របស់​ចិន​ប៉ុណ្ណោះ ​។ ​"ផែនការ​បោស​សម្អាត​បណ្តាញអ៊ីនធើណេត"​ដែលសហរដ្ឋអាមេរិក​បានដាក់ចេញ​នោះ ​គឺជា​តំណាង​នៃ​"ការទូត​បែប​គំរាមកំហែង"​សុទ្ធសាធ ​។​

    រដ្ឋាភិបាល​អាមេរិក​អាណត្តិមុន​បាន​ឃោសនាបំប៉ោង​ពី​"ផែនការ​បោសសម្អាតបណ្តាញ​អ៊ីន​ធើណេត"​ដោយ​យក​អ្វីដែលហៅថា ​"សន្តិសុខជាតិ"​និង​"សនិ្តសុខទិន្នន័យ"​ធ្វើជា​លេស ​ហើយ​ប៉ុនប៉ង​លុបបំបាត់ចោល​ផលិតផល​និង​សេវាកម្ម​របស់ចិន​ពី ​៥ ​វិស័យ ​ពោលគឺ ​ប្រតិបតិ្តករ​ទូរគមនាគមន៍ ​ហាងលក់​កម្មវិធី ​App ​កម្មវិធី ​App ​ប្រព័ន្ធ​សេវាកម្ម​តាម​អនឡាញ​និង​ខ្សែកាប​បណ្តាញ​អ៊ីនធើណេត ​។ ​និយាយត្រង់ទៅ ​ប្រតិបតិ្តការ​ដ៏​មមាញឹក​មួយ​ចំនួន​របស់​សហរដ្ឋអាមេរិក​គ្រាន់​តែ​ធ្វើឡើង​ដើម្បី​គាំពារ​អនុត្តរភាព​ផ្នែក​បច្ចេកវិទ្យា​របស់​ខ្លួន​ប៉ុណ្ណោះ ​។​

    គួរ​រំលឹកថា ​នៅឆ្នាំ ​២០២០ ​លោកត្រាំ ​ប្រធានាធិបតី​អាមេរិក​កាលនោះ​បានចុះ​ហត្ថលេខា​លើ​បទបញ្ជា​រដ្ឋបាល​ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន ​Byte ​Dance ​ដកចេញ​នូវ​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​អាច​នាំឱ្យ​កម្មវិធី ​TikTok ​ធ្វើអាជីវកម្ម​នៅសហរដ្ឋអាមេរិក​ក្នុង​រយៈ​ពេល ​៩០ ​ថ្ងៃ ​ហើយ​ចាត់ទុក​កម្មវិធី ​Musical.ly ​ដែលជា​កម្មវិធី​វីដេអូ​ឃ្លីប​របស់​អាមេរិក​ដែល​ត្រូវ​ក្រុម​ហ៊ុន ​Byte ​Dance ​ទិញ​កាលពី​ឆ្នាំ ​២០១៧ ​ថា ​"ជា​ការ​បំផ្លិច​បំផ្លាញ​សន្តិសុខ​ជាតិ" ​។​

    បន្ទាប់ពី​បាន​ដាក់ចេញ​វិធានការ​ដាក់ទណ្ឌកម្ម​ទៅលើ​កម្មវិធី ​TikTok ​របស់​ក្រុមហ៊ុន ​Byte ​Dance ​រដ្ឋាភិបាល​អាមេរិក​ក៏បាន​កាន់ដំបងធំ​ទៅ​កាន់​កម្មវិធី ​WeChat ​របស់​ក្រុម​ហ៊ុន ​Tencent ​ផង​ដែរ ​។ ​មិនថា ​ការ​ប្រកាស​បិទ​ឬ​ក៏ហាមមិនឱ្យ​ប្រើប្រាស់​កម្មវិធី ​TikTok ​និង​កម្មវិធី ​WeChat ​ក៏​ដោយ ​ក៏សកម្មភាព​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​សំដៅ​ចំពោះ​សហគ្រាសចិន​សុទ្ធតែ​មានទំនាក់ទំនង​ជាមួយ​នឹង​អ្វី​ដែល​ហៅថា ​"ផែនការ​បោស​សម្អាត​បណ្តាញ​អ៊ីន​ធើណេត"​របស់ខ្លួន ​។​តាមពិតទៅ ​គោលដៅចុងក្រោយ​របស់អាមេរិក​គឺ ​ដើម្បី​គាំពារ​ឋានៈ​ផ្តាច់មុខ​ក្នុង​រយៈពេល​យូរ​លើ​វិស័យ​បច្ចេកវិទ្យា​ខ្ពស់​របស់​ខ្លួន​និង​បាន​ដកហូត​សិទ្ធិ​អភិវឌ្ឍន៍​ស្របច្បាប់​របស់​ប្រទេសដទៃ​ទៀត ​។​

    ក្រៅពី​នេះ ​រដ្ឋាភិបាល​អាមេរិក​ក៏បាន​ព្យាយាម​ដាក់សម្ពាធ​ការទូត​ទៅ​លើ​ប្រទេស​និង​ក្រុម​ហ៊ុន​ពហុជាតិ​ដទៃទៀត​និង​ឆ្លងតាម​រយៈការ​ដាស់តឿន​និង​"ការអំពាវនាវ​ឱ្យ​ប្រទេស​និង​ក្រុមហ៊ុន​ដែល​ស្រឡាញ់​សេរីភាព​ទាំងអស់​ចូលរួម​ផែនការ​បោសសម្អាត​បណ្តាញអ៊ីន​ធើ​ណេត"​ដើម្បី​កាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខគេ​របស់ចិន​"ដែល​មិន​អាច​ជឿ​ទុកចិត្ត​បាន​" ​ក្នុងនោះ​បូករួមទាំង ​ក្រុមហ៊ុន ​Huawei ​Alibaba ​Tencent ​ជា​ដើម ​។​

    បើរំលឹកឡើងវិញ​ពីប្រវត្តិសាស្ត្រ​អាចឃើញថា ​"ការទូតបែបគំរាមកំហែង"​គឺជា​ប៉ាតង់​របស់​សហរដ្ឋអាមេរិក ​។ ​គន្លឹះនៃ​គំនិតនេះ ​គឺ ​ពឹងផ្អែកទៅលើ​ការបង្កការគំរាម​កំហែង​ដោយ​កម្លាំងបាយ ​ដាក់ឱ្យឯកោផ្នែកនយោបាយ ​ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច​និង​បំបិទ​ផ្លូវ​ផ្នែក​បច្ចេកវិទ្យាជាដើម​ដើម្បីបង្ខំឱ្យប្រទេសដទៃ​អនុវត្តតាម​តម្រូវការ​របស់អាមេរិក ​ក្នុង​ន័យ​សម្រេចបាននូវ​គោលដៅយុទ្ធសាស្ត្រ​របស់អាមេរិក​និង​គាំពារអនុត្តរភាព​បែប​អាមេរិក ​។ ​ក្នុង​រយៈ​ពេល​ជាច្រើនឆ្នាំកន្លងមក ​សហរដ្ឋអាមេរិក​បានផ្តល់​សំណុំរឿង​ដ៏​ល្បីឈ្មោះ​ស្តីពី​"ការ​ទូត​បែប​គំរាមកំហែង"​ដល់​ពិភពលោក​តាមរយៈ​ប្រតិបត្តិការ​ពីមួយលើក​ទៅមួយ​លើក ​។​

    ឧទាហរណ៍​ដូចជា ​លោក ​Frédéric ​Pierucci ​អគ្គនាយករង​នៃ​ក្រុមហ៊ុន ​ALSTOM ​នៃ​ប្រទេស​បារាំង​ត្រូវ​បាន​ទីភ្នាក់ងារស៊ើបការណ៍​សហព័ន្ធ​អាមេរិក​(FBI)​ចាប់ខ្លួន​ក្នុង​ពេល​ប្តូរ​ជើង​យន្តហោះ​នៅ​ក្រុងញូវយ៉ក​នៃ​អាមេរិក​កាលពី​ខែមេសា ​ឆ្នាំ ​២០១៣ ​ដែល​បានក្លាយជា​"ចំណាប់​ខ្មាំង​សេដ្ឋកិច្ច"​របស់​អាមេរិក​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន ​ALSTOM ​។ ​ទី​បំផុត ​ក្រុមហ៊ុន ​ALSTOM ​ដែលជា​គជ់​ផ្នែក​ឧស្សាហកម្ម​របស់​បារាំង​ត្រូវ​រលាយ​សាប​សូន្យ​ក្រោម​ការដាក់ទណ្ឌកម្ម​ពី​អាមេរិក ​។ ​ពី​ក្រុមហ៊ន ​Toshiba ​Alstom ​ដល់​ក្រុមហ៊ុន ​Huawei ​រហូត​ដល់​ក្រុមហ៊ុន ​Samsung ​និង ​TSMC ​អ្នក​រងគ្រោះ​ពី​"ការទូតបែបគំរាម​កំហែង"​របស់​អាមេរិក ​គឺ ​ពាសពេញ​ទូទាំងពិភពលោក ​។​

    គួររំលឹកថា ​ចាប់ពី​យុទ្ធសាស្ត្រស្ត​ពី"ការត្រឡប់​ទៅកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក​វិញ​"​របស់​រដ្ឋាភិបាល​លោកអូបាម៉ា​ដល់​រដ្ឋាភិបាល​ដូណាល់ត្រាំ​ដែល​បាន​ចាត់ទុក​ប្រទេសចិន​ជា​"គូ​ប្រជែង​យុទ្ធសាស្ត្រ"​រហូតដល់​រដ្ឋាភិបាល​លោក​ចូ ​បៃដិន​ដែលបាន​អនុវត្ត​គោលនយោបាយ​ចំពោះ​ប្រទេសចិន​ស្តីពី​"ការប្រកួតប្រជែង ​សហការ​និង​បដិបក្ខគ្នា" ​អ្នកផងទាំងពួង​សុទ្ធតែ​ដឹង​ច្បាស់ពី​គោលបំណង​ជាយុទ្ធសាស្ត្រ​របស់​អាមេរិក ​ពោលគឺ ​ចង់​ទប់ស្កាត់​ការ​អភិវឌ្ឍ​របស់​ប្រទេសចិន ​។​ដូច្នេះហើយ ​បានជា​ប្រទេសចិន​ដែល​ត្រូវ​សហរដ្ឋអាមេរិក​ចាត់ទុក​ថា​ជា​"គូប្រជែង​យុទ្ធសាស្ត្រ​ដ៏​កំបាំង"​បាន​ក្លាយជា​គោលដៅ​ចុងក្រោយ​នៃ​"ការទូតបែបគំរាម​កំហែង"​របស់​អាមេរិក ​។​

    ដោយឡែក ​អង្គការអន្តរជាតិ​មួយចំនួន​ក៏ត្រូវ​រង​ការគំរាមកំហែង​ពី​អាមេរិក​ផងដែរ ​។ ​ដោយ​សារតែ​រង​ការរារាំង​ជាបន្តបន្ទាប់​ពី​អាមេរិក ​បានជា​ស្ថាប័នបណ្តឹង​ឧទ្ធរណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ធ្លាក់ក្នុង​ភាពជាប់គាំង​កាលពី​ខែធ្នូ ​ឆ្នាំ ​២០១៩ ​ដោយ​សារ​ចំនួន​ចៅ​ក្រម​មិនគ្រ​ប់គ្រាន់​ដែល​បាន​បង្ក​ការ​វាយប្រហារ​យ៉ាងខ្លាំងក្លា​ទៅលើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ​។ ​សូម្បីតែ​សម្ព័ន្ធមិត្ត​របស់​អាមេរិក ​ទោះបីជា​បាន​ឃើញ​ពាក្យស្លោក​ដែល​ថា ​"អាមេរិក​បាន​ត្រឡប់មក​វិញ​ហើយ"​ក៏ដោយ ​ក៏​អ្វីដែល​ពួកគេ​ទទួលបាន ​គឺ​មិន​មែន​សមភាព​នោះទេ ​តែគឺជា​ការគំរាមកំហែង​និង​ការរារាំង​គ្រប់បែបយ៉ាង ​។​

    សូម​យក​គម្រោង ​Nord-Stream ​2 ​ដែល​រួមគ្នា​សាងសង់​ដោយ​សហគ្រាស​មកពី​ប្រទេស​អឺរ៉ុប ​ដូចជា ​រុស្ស៊ី​និង​អាល្លឺម៉ង់​ជាដើម​ធ្វើ​ជាឧទាហរណ៍ ​សហរដ្ឋអាមេរិក​បាន​អះអាងថា ​នឹង​ដាក់​ទណ្ឌកម្ម​លើ​ភាគីនានា​ដែល​ចូលរួម​ការ​សាងសង់​គម្រោងនេះ ​ដូច្នេះ ​អាល្លឺម៉ង់​ក៏​មិន​ត្រូវ​បាន​លើកលែង​ដែរ ​។ ​តាមពិតទៅ ​គោលបំណង​របស់​អាមេរិក ​គឺ ​ដើម្បី​ពង្រីក​ការ​នាំចេញ​ឧស្ម័នធម្មជាតិ​ទៅកាន់អឺរ៉ុប ​។​

    តាម​ការទម្លាយ​នៃ​កាសែត《Politiken》របស់​ដាណឺម៉ាក​ឱ្យដឹងថា ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ដាណឺម៉ាក​ធ្លាប់​ទាមទារឱ្យ​កាសែតនេះ​បញ្ជាក់​ថា ​តើខ្លួន​បាន​ប្រើប្រាស់​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក​របស់​សហគ្រាស​បច្ចេកវិទ្យា​ពាក់ព័ន្ធ​របស់​ប្រទេសចិន​ដែរឬអត់ ​ហើយ​បាន​គំរាម​កំហែង​ថា ​"ប្រសិនបើ​បដិសេធ​មិនផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​ឬ​ប្រើប្រាស់​គ្រឿង​បរិក្ខារ​របស់​សហគ្រាស​ទាំងនេះ" ​នោះ ​ស្ថានទូត​អាមេរិក​ប្រហែល​នឹង​បញ្ចប់​ការ​ជាវទិញ​កាសែតនេះ ​។ ​តាម​ការផ្សាយដំណឹង​ឱ្យ​ដឹង​ទៀត​ថា ​ស្ថានទូត​អាមេរិក​ក៏​បាន​លើកឡើង​នូវ​ការទាមទារ​ស្រដៀង​គ្នា​ទៅ​កាន់​ស្ថាប័នពាក់ព័ន្ធ​ផ្សេងទៀត​របស់​ប្រទេសដាណឺម៉ាក​ដោយ​បាន​អះ​អាង​ថា ​នេះ​គឺ​ជា​"ប្រតិបត្តិការ​ឯកភាព​របស់​អាមេរិក​ក្នុង​ក្របខណ្ឌ​ទូទាំងពិភពលោក" ​។​

    យ៉ាងណាមិញ ​ប្រឈមមុខ​នឹង​ការ​ទាមទារ​គ្មាន​ហេតុផល​នេះ​របស់​សហរដ្ឋអាមេរិក ​កាសែត《Politiken》របស់​ដាណឺម៉ាក​បាន​បដិសេធ​យ៉ាងដាច់ម៉ាត់ ​។​

    កាលពីឆ្នាំ ​២០០៣ ​បញ្ញវន្ត​មួយ​ចំនួន ​ដូចជា ​លោក ​Robert ​J.Art ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ ​Brandeis ​អាមេរិក​ជាដើម​បាន​សិក្សា​ស្រាវជ្រាវ​អំពី​សំណុំរឿង​ពាក់ព័ន្ធ​នឹង​"ការ​ទូត​បែប​គំរាម​កំហែង"​ក្នុង​រយៈពេល ​១២ ​ឆ្នាំ​ចាប់ពី​បញ្ចប់​សង្គ្រាមត្រជាក់​ដល់ឆ្នាំ ២០០៣ ​ហើយ​បាន​សរសេរ​សៀវភៅ​ក្រោមចំណងជើងថា《The ​United ​States ​and ​Coercive ​Diplomacy ​》។​

    លោក ​Robert ​J.Art ​បាន​លើកឡើង​ក្នុង​សៀវភៅ​នេះថា ​"ការ​ទូត​បែប​គំរាម​កំហែង"​បាន​ក្លាយ​ជា​ឧបករណ៍នយោបាយ​ដែល​អ្នកសម្រេចគោលនយោបាយ​របស់អាមេរិក​ងប់​ងល់​ប្រើ​ប្រាស់​ពីមួយ​ថៃ្ងទៅមួយថៃ្ង ​ប៉ុន្តែ​ពី​ការ​ធ្វើអន្តរគមន៍​នៅ​ប្រទេស​សូម៉ាលី​និង​តំបន់​កូសូវូ​រហូត​ដល់​គោលនយោបាយ​ចំពោះ​កូរ៉េខាងជើង​សុទ្ធតែ​បាន​បង្ហាញថា ​គោល​នយោបាយ​បែប​នេះ ​គឺ ​"បរាជ័យ​ច្រើនជាង​ជោគជ័យ" ​។ ​បើ​មើល​ពី​ចក្ខុវិស័យ​វែង​ឆ្ងាយ​អាច​ឃើញ​ថា ​ការប្រើប្រាស់​"ឧបករណ៍​នយោបាយ​ដែល​មាន​ហានិភ័យ​ខ្ពស់"​នេះ​នឹង​បង់​តម្លៃ​ច្រើន​ជាង​ការ​ទទួល​បាន​យ៉ាងខ្លាំង ​។ ​"វៀរតែ​អ្នកត្រៀម​បំផុស​សង្រ្គាម​ពេល​ទទួលបរាជ័យ ​បើ​ពុំ​នោះ​សោត ​សូម​កុំប្រើ​'ការ​ទូត​បែប​គំរាម​កំហែង'​។​

    នេះមិនមែន​ជា​រឿងចៃដន្យ​នោះទេ ​លោក ​Arnold ​Kanter ​អតីត​អនុរដ្ឋមន្ត្រី​ក្រួសង​ការ​បរទេស​អាមេរិក​ក៏​ធ្លាប់​លើកឡើងដែរ​ថា ​"ការ​ទូត​បែប​គំរាម​កំហែង"​ហាក់ដូចជា​អាច​សម្រេច​បាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ​ដោយ​បង់តម្លៃ​យ៉ាង​តិចតួច ​ប៉ុន្តែ​តាម​ពិត​ទៅ ​គឺ ​មិន​សូវ​មាន​ឧទាហរណ៍​អាច​បញ្ជាក់​ថា ​វា​មាន​ប្រសិទ្ធភាព​ពិត​ប្រាកដ​នោះទេ ​។​

    ដូច​ការ​បូកសរុប​នៃ​អត្ថបទ​មួយ​ដែល​បាន​បង្ហោះ​នៅលើ​វេបសាយ​"Realclear ​Defense"​របស់​អាមេរិក​ថា ​បើ​រំលឹកឡើងវិញ​ពី​ប្រវត្តិសាស្ត្រ​អាចឃើញថា ​សហរដ្ឋអាមេរិក​បានប្រើ​ប្រាស់​"ការ​ទូត​បែប​គំរាម​កំហែង"​ជា​យុទ្ធសាស្រ្ត​ការទូត​ជាប់រហូត​ដើម្បី​ជះឥទ្ធិពល​ដល់​ទង្វើ​របស់​គូប្រជែង ​ប៉ុន្តែ ​"ការ​ទូត​បែប​គំរាម​កំហែង"​មិន​អាច​ធានា​ឱ្យ​ទទួល​ជោគជ័យ​បាន​ទេ ​ផ្ទុយ​ទៅ​វិញ ​បែរជា​មាន​ហានិភ័យ​ដែល​បណ្តាល​ឱ្យ​ស្ថានការណ៍​ឡើង​កម្តៅ ​វា​ក៏​"ដូច​ការ​ឈ្លាន​ពាន​អ៊ីរ៉ាក់​កាលពី​ឆ្នាំ​ ២០០៣ ​អ៊ីច្ចឹង ​"។​

#CCFRComment#បទវិភាគ៖"ផែនការបោសសម្អាតបណ្តាញអ៊ីនធើណេត"របស់សហរដ្ឋអាមេរិកគឺជាតំណាងនៃ"ការទូតបែបគំរាមកំហែង"សុទ្ធសាធ_fororder_原创柬评图片3

    តាមពិតទៅ ​អ្នកនយោបាយ​អាមេរិក​ដែល​ងប់ងល់​នឹង​"ការ​ទូត​បែប​គំរាម​កំហែង"​បាន​និង​កំពុង​អូសទាញ​អាមេរិក​ឱ្យ​ដើរតាមផ្លូវ​"ធ្វើអនុត្តរភាព ​មុខជា​នឹង​ថម​ថយ​ចុះ​ជាក់​ជាមិន​ខាន" ​៕​

#CCFRComment#បទវិភាគ៖"ផែនការបោសសម្អាតបណ្តាញអ៊ីនធើណេត"របស់សហរដ្ឋអាមេរិកគឺជាតំណាងនៃ"ការទូតបែបគំរាមកំហែង"សុទ្ធសាធ_fororder_原创柬评图片2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស