邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកទោស៣នាក់បានរត់ចេញពីពន្ធនាគារមួយក្នុងរដ្ឋធានីហ្វីលីពីនដោយបាញ់ឆ្មាំគុក៣រូបឱ្យរបួស

2022-01-17 11:27:03

អ្នកទោស៣នាក់បានរត់ចេញពីពន្ធនាគារមួយក្នុងរដ្ឋធានីហ្វីលីពីនដោយបាញ់ឆ្មាំគុក៣រូបឱ្យរបួស_fororder_2022011710172773738

អគ្គនាយកដ្ឋានBuCor​នៃ​ក្រសួង​​​យុត្តិធម៌​ហ្វីលីពីន​បាន​ផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃទី​១៧ ខែមករាថា  ​នៅវេលា​ម៉ោង​ ១ ​រំលងអធ្រាត្រ​​​​ថ្ងៃដដែល​​​​ អ្នកទោស​៣​នាក់​​ប្រដាប់​ដោយ​កាំភ្លើង​បាន​លួច​រត់ចេញ​ពី​ពន្ធនាគារ​NewBilibid ​ដែល​ស្ថិតនៅ​រដ្ឋធានី​​មេត្រូម៉ានីល​​ដោយ​បាន​បាញ់​​ឆ្មាំគុក​​​៣​រូប​ឱ្យ​របួស។

របាយការណ៍​ស៊ើបការណ៍​ជំហាន​ដំបូង​នៃ​អគ្គនាយកដ្ឋានBuCor​បាន​ឱ្យដឹងថា អ្នកទោស​៣​នាក់​នេះ​មានអាយុ 34 ឆ្នាំ, 35 ឆ្នាំ , និង49 ឆ្នាំ​ ​​ដែល​ជាប់ទោស​ពី​បទ​មនុស្សឃាត ​ ​លក់គ្រឿងញៀន ​និង​ឆក់ប្លន់។​​​ឆ្មាំ​គុក​ដែលបានរងរបួស​បាន​ត្រូវ​ដឹក​​ទៅព្យាបាល​​នៅ​មន្ទីរពេទ្យ។​អាជ្ញាធរ​​ប៉ូលីស​កំពុង​តាម​​រកចាប់​ខ្លួ​​​អ្នកទោស​ទាំង៣​នេះ​៕​

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស