郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ពិភពលោករំពឹងទុកចំពោះប្រទេសចិន ប្រទេសចិនក៏បានត្រៀមខ្លួនរួចហើយ

2022-01-15 12:32:24 cri

    ថ្ងៃទី​១៤ ខែ​មករា លោក Wang Wenbin អ្នក​នាំ​ពាក្យក្រសួ​ង​ការ​បរទេសចិន​បាន​ថ្លែង​ក្នុ​ងសន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​ថា ពិភពលោកមានការ​រំពឹង​ទុកចំពោះ​ប្រទេស​ចិន​ ប្រទេស​ចិន​ក៏​បាន​ត្រៀម​ខ្លួន​រួចហើយ ។ ការងារ​ត្រៀម​រៀប​ចំ​គ្រប់​ផ្នែក​សម្រាប់​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវ​រងា​ក្រុងប៉េកាំង​បាន​សម្រេច​ជា​មូលដ្ឋាន​រួចហើយ ។

    ថ្ងៃទី​១០ ខែ​មករា​ តាមម៉ោងអាមេរិក​ខាង​ជើង នៅកីឡាដ្ឋាន​ក្រុង​វ៉ាស៊ីនតោន​ រដ្ឋធានីសហរដ្ឋ​អាមេរិក  ទីចាត់ការ​ទូទៅប្រចាំ​នៅ​អាមេរិក​ខាង​ជើង​របស់​ ​CGTN ​​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន បាន​ប្រារព្ធ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ក្រុងប៉េកាំងមួ​យ​លើក​ ប្រជាពលរដ្ឋ​អាមេរិក​ជាច្រើន​បាន​នាំគ្នា​សម្តែង​ការ​រំពឹងទុក​និង​សេចកី្ត​ជូនពរ​ចំពោះ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ក្រុងប៉េកាំង​។ ទាក់ទិងនឹង​រឿង​នេះ លោកWang Wenbin បាន​ថ្លែង​ថា ៖

    “ ខ្ញុំ​បាន​ចាប់អារម្មណ៍​ដល់​វីដេអូឃ្លីប​នៃ​សកម្មភាពលើក​នេះ នៅកន្លែង​ធ្វើ​សកម្មភាព ពោរពេញទៅដោយបរិយាកាស​ប្រពៃណីចិន​និង ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ ​ ទស្សនិកជន​អាមេរិក​បានឆ្លើយតប​យ៉ាង​កក់ក្តៅ​ចំពោះ​សកម្មភាពលើក​នេះ ។  ភាពជោគជ័យ​របស់​សកម្មភាព​លើក​នេះ​បាន​បង្ហាញ​យ៉ាង​ពេញលេញ​ថា ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ក្រុងប៉េកាំង​​ជា​ព្រឹតិ្តការណ៍ដ៏ឱឡារិក​នៃ​អត្តពលិក​នៃ​​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងានិង​អ្នក​និយម​ចូល​ចិត្ត​លេង​កីឡា​ព្រិល​ទឹក​កក​នៅ​ទូទាំង​ពិភពលោក ហើយ​បាន​បង្ហាញពីក្តីបំណង​រួម​របស់​ប្រជា​ពលរដ្ឋ​អាមេរិក​និង​សហគមន៍អន្តរជាតិ​ដែល​មាន​​​រំពឹងទុកយ៉ាង​រាក់ទាក់​កកក្តៅចំពោះ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងាក្រុង​ប៉េកាំងផង​ដែរ ។

    លោកWang Wenbin បាន​គូសបញ្ជាក់ថា ប្រទេស​ចិន​ជឿជាក់ថា ក្រោម​ការ​ណែនាំ​ពី​ស្មារតី​នៃ​កីឡា​អូឡាំពិក​ និង​កិច្ច​ខិត​ខំប្រឹង​ប្រែង​រួម​របស់​បណ្តាភាគីនានា​ ប្រទេស​ចិន​ពិត​ជា​នឹង​ប្រគល់​ជូន​ការ​ប្រកួត​កីឡាអូឡាំពិក​ដ៏ឱឡារិក​ប្រកប​ដោយ​ភាពសាមញ្ញ សុវត្ថិភាព​និង​អស្ចារ្យ​មួយ​ឱ្យ​ពិភពលោក ដើម្បីបំពេញបន្ថែម​សាមគ្គីភាព ជំនឿចិត្ត​និង​កម្លាំង​កាន់តែ​ខ្លាំង​ក្លា​ដល់​ពិភពលោក​ដែល​បាន​និង​កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​រីក​រាលដាល​នៃជំងឺកូវីដ​១៩ ៕

ក្រសួងការបរទេសចិន៖ ពិភពលោករំពឹងទុកចំពោះប្រទេសចិន ប្រទេសចិនក៏បានត្រៀមខ្លួនរួចហើយ_fororder_1

ក្រសួងការបរទេសចិន៖ ពិភពលោករំពឹងទុកចំពោះប្រទេសចិន ប្រទេសចិនក៏បានត្រៀមខ្លួនរួចហើយ_fororder_2

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស