郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកតាមប្រព័ន្ធវីដេអូ ក្រសួងការបរទេសចិន៖ ប្រការនេះនឹងរួមចំណែកពុទ្ធិចិនដល់ការអភិវឌ្ឍរបស់ពិភពលោកក្រោយពីជំងឺកូវីដ១៩

2022-01-15 12:28:33 cri

  ថ្ងៃទី​១៧ ខែ​មករា លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​នឹង​អញ្ជើញ​ចូល​រួម​សន្និសីទ​​វេទិកា​សេដ្ឋកិច្ច​ពិភពលោកតាម​ប្រព័ន្ធ​វីដេអូ ព្រម​នឹង​ថ្លែង​សុន្ទរកថា​ផងដែរ​ ។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទ​សារព័ត៌មានជាប្រចាំនៅថ្ងៃទី​១៤​ខែ​មករាថា ចិន​នឹង​រួម​ចំណែក​ពុទ្ធិចិន​និង​កម្លាំង​ចិន​ដល់​ការ​អភិវឌ្ឍ​របស់​ពិភពលោក​ក្រោយ​ពី​ជំងឺកូវីដ១៩ ។

លោក Wang Wenbin បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ ជំងឺកូវីដ​១៩​នៅតែ​រីក​រាលដាលដដែល ការងើ​ប​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​សកល​ប្រឈម​នឹង​កត្តា​មិន​ប្រាកដប្រជា​កាន់​តែ​ច្រើន​ គម្លាត​អភិវឌ្ឍ​រវាង​ប្រទេស​រីក​លូត​លាស់​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​កាន់​តែ​ពង្រីក​ធំ សេដ្ឋកិច្ច​សកល​ក៏​មាន​ការ​ថមថយ​ចុះ​ផង​ដែរ មនុស្សជាតិ​កំពុង​ប្រឈម​នឹង​ការ​សាកល្បង​ដែលមិនធ្លាប់មានពីមុនមក ។ ក្នុង​បរិបទ​បែប​នេះ លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​​អញ្ជើញ​ចូល​រួម​សន្និសីទព្រម​នឹង​ថ្លែង​សុន្ទរកថា​ គឺពិតជាសែនមាន​សារសំខាន់​ណាស់ ។

លោក Wang Wenbin បាន​គូសបញ្ជាក់​ទៀត​ថា ប្រទេស​ចិន​នឹង​បន្ត​ខិត​ខំប្រឹង​ប្រែង​ដើម្បីគាំពារ​និង​អនុវត្ត​ពហុភាគីនិយម​ពិត​ប្រាកដ ហើយ​រីក​រាយនឹង​បង្កើន​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​បណ្តា​ប្រទេស​នានា​ រួមសុខ​រួម​ទុក្ខ​ក្នុង​គ្រាលំបាក ដើម្បី​​រួម​ចំណែក​ពុទ្ធិចិន​និង​កម្លាំង​ចិន​ដល់​ការ​អភិវឌ្ឍ​របស់​ពិភពលោក​ក្រោយ​ពី​ជំងឺកូវីដ១៩ ក៏ដូច​ជា​ជំរុញ​បង្កើត​សហគមន៍​រួម​វាសនារបស់​មនុស្សជាតិ​ផង​ដែរ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស