郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិននិងលោកBonneទីប្រឹក្សាប្រធានាធិបតីបារាំងទទួលបន្ទុកកិច្ចការបរទេសធ្វើជាសហអធិបតីក្នុងកិច្ចសន្ទនាយុទ្ធសាស្រ្តរវាងចិននិងបារាំង

2022-01-14 15:32:17 cri

      ថ្ងៃ​ទី​១៣​ខែ​មករា លោក​វ៉ាង​អ៊ី​សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្រ្តីការ​បរ​ទេស​ចិន​និង​លោក​Bonneទី​ប្រឹក្សា​ប្រធានាធិបតី​បារាំង​ទទួល​បន្ទុកកិច្ច​ការ​បរទេស​បាន​ធ្វើ​ជា​សហអធិបតី​ក្នុង​កិច្ច​សន្ទនា​យុទ្ធសាស្រ្ត​រវាង​ចិននិង​បារាំងលើក​ទី​២២​នៅ​ក្រុង​អ៊ូស៊ី​ខេត្ត​ជាំង​ស៊ូ​ប្រទេស​ចិន។ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​យ៉ាង​ស៊ី​ជម្រៅ​និង​ផ្លាស់​ប្តូរ​មតិយោបល់​យ៉ាង​ស្មោះ​ក្នុង​រយៈពេល​ដ៏យូរ ដោយ​បាន​ឯកភាព​គ្នា​ថា ចិននិង​បារាំង​មាន​ការ​យល់ឃើញ​ដូច​គ្នា​ឬ​ប្រហាក់​ប្រហែល​គ្នាក្នុង​បញ្ហា​សំខាន់ៗ​មួយ​ចំនួន មាន​ការ​រំពឹង​ទុក​រួម​ចំពោះ​ការ​បង្កើន​ទំនាក់​ទំនង​ទ្វេភាគី ហើយ​រីក​រាយ​ពង្រីក​តួនាទី​ជំរុញ​ខាង​យុទ្ធសាស្រ្ត​នៃ​ការ​ទូត​របស់​ប្រមុខ​រដ្ឋ​ថែម​មួយ​កម្រិតទៀត ផ្តោត​សំខាន់ទៅ​លើ​តួនាទី​ជា​សសរទ្រូង​នៃ​កិច្ច​សហ​ប្រតិ​ប​ត្តិការជាក់​ស្តែង​សម្រាប់​ជំរុញទំនាក់​ទំនង​ទ្វេភាគី ពង្រីក​តួនាទី​គំរូ​នៃ​ទំនាក់​ទំនង​រវាង​ចិននិង​បារាំង​សម្រាប់​ជំរុញ​ទំនាក់​ទំនង​រវាង​ចិននិង​អឺរ៉ុប ហើយ​ចាត់​ទុក​ការ​ធ្វើ​ជា​ប្រធាន​ផ្លាស់​វេន​នៃ​សហភាព​អឺរ៉ុប​របស់​បារាំង​ជា​កាលានុវត្តភាពមួយ ដើម្បី​ជំរុញ​ទំនាក់​ទំនង​រវាង​ចិននិង​បារាំង ក៏​ដូច​ជា​ទំនាក់​ទំនង​រវាង​ចិននិង​អឺរ៉ុប​ឱ្យ​វិវឌ្ឍ​រីក​ចម្រើន​ទៅ​មុខ​ប្រកប​ដោយ​ភាព​រឹង​មាំ​និង​ស្ថិរភាព។

      លោក​វ៉ាង​អ៊ី​បាន​រំពឹង​ថា ភាគី​អឺរ៉ុប​អាច​ប្រកាន់​ខ្ជាប់​គោលនយោបាយ​ចំពោះ​ប្រទេស​ចិន​យ៉ាង​សកម្ម​និង​ប្រាកដ​ប្រជា។ ជា​ការ​ឆ្លើយ​តប ​លោក​Bonneថ្លែងថា អឺរ៉ុប​នឹង​បន្ត​ប្រកាន់​ខ្ជាប់​ភាព​ម្ចាស់​ការ​ខាង​យុទ្ធសាស្រ្ត អឺរ៉ុប​និង​ចិន​មិន​គួរ​តតាំង​គ្នាទេ កាន់​តែ​មិនគួរ​បដិបក្ខ​គ្នា​ទៀត​ តែ​គឺ​ត្រូវ​បន្ត​ធ្វើ​ជា​ដៃគូ​សហប្រតិបត្តិការ​ដែល​មាន​ស្តង់ដារ​ខ្ពស់។ ភាគី​បារាំងយោគ​យល់​ពី​ភាព​សំខាន់​និង​រសើប​នៃ​បញ្ហា​ពាក់​ព័ន្ធ​នឹង​តៃវ៉ាន់ នឹង​គោរព​តាម​គោលការណ៍​ចិន​តែ​មួយ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស