郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំនាំចេញនាំចូលរបស់ចិនក្នុងឆ្នាំ២០២១បានកើនលើសពី៦ទ្រីលានដុល្លារអាមេរិកជាលើកដំបូង

2022-01-14 15:33:27 cri

      ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែលបើក​ធ្វើ​ដោយ​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​កាលពីថ្ងៃ​ទី​១៤​ខែ​មករា លោក​LiKuiwenអ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​គយចិន​បាន​ធ្វើ​បទ​បង្ហាញ​ពី​សភាពការណ៍​នាំ​ចេញ​នាំ​ចូល​ខាង​ពាណិជ្ជកម្ម​ជា​មួយ​ក្រៅ​ប្រទេស​របស់​ប្រទេស​ចិន​នា​ឆ្នាំ​២០២១។

      តាម​ស្ថិតិ​នៃ​គយ​ចិន​បាន​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២១ ទំហំ​នាំ​ចេញ​នាំ​ចូល​សរុប​នៃ​ពាណិ​ជ្ជ​កម្ម​ទំនិញ​របស់​ប្រទេស​ចិន​បាន​ឡើង​ដល់​៣៩.១ទ្រី​លាន​យាន់​ប្រាក់​ចិន ដែល​បាន​កើន​ឡើង​២១.៤%បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២០ ។ ក្នុង​នោះ ទំហំ​នាំ​ចេញ​សម្រេច​បាន​២១.៧៣​ទ្រី​លាន​យាន់​ប្រាក់​ចិន កើន​ឡើង​២១.២% ទំហំ​នាំ​ចូល​សម្រេច​បាន​១៧.៣៧ទ្រី​លាន​យាន់​ប្រាក់​ចិន បាន​កើន​ឡើង​២១.៥%។

      នៅ​ឆ្នាំ​២០២១ បើគិត​ជា​ប្រាក់​ដុល្លារ​អាមេរិក ទំហំនាំចេញនាំចូលរបស់​ចិន​បាន​កើន​លើស​ពី​៦ទ្រីលាន​ដុល្លារ​អាមេរិក​ជា​លើក​ដំបូង៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស