王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កាលវិភាគការងារនៃអ្នកការទូតទី ១ របស់ប្រទេសចិន--លោក Xi Jinping ក្នុងឆ្នាំ ២០២១

2022-01-14 17:11:50 cri

សូម​រំលឹកឡើងវិញ​នូវ​ដំណើរ​កាទូតឆ្នាំ ២០២១ របស់លោក​ Xi Jinping​ប្រធានរដ្ឋ​ចិន

កាលវិភាគការងារនៃអ្នកការទូតទី ១ របស់ប្រទេសចិន--លោក Xi Jinping ក្នុងឆ្នាំ ២០២១_fororder_P1

ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ មេដឹក​នាំ​​ចិន​និងរុស្ស៊ី​រួមគ្នាធ្វើជាសាក្សីក្នុងពិធី​បើក​ការដ្ឋាន​សាងសង់​គម្រោងកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរចិន-រុស្ស៊ី​តាមប្រព័​ន្ធវីដេអូ​

ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ មេដឹកនាំ​ចិន​និង​ឡាវ​​រួមគ្នាធ្វើជាសាក្សីក្នុង​ការដាក់ឱ្យ​ប្រើប្រាស់​ផ្លូវដែកចិន-ឡាវតាមប្រព័​ន្ធវីដេអូ

ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១ មេដឹកនាំ​ចិន​និង​អាមេរិក​ធ្វើ​កិច្ច​ជំនួប​​តាមប្រព័ន្ធវីដេអូ

ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ មេដឹកនាំ​​ចិន​និងរុស្ស៊ី​ធ្វើ​​កិច្ច​ជំនួបតាមប្រព័ន្ធវីដេអូ

ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក Xi Jinping ​​​ថ្លែង​សុន្ទរកថា​គន្លឹះ​តាម​ប្រព័ន្ធវីដេអូក្នុង​ពិព័រណ៍នាំចូលចិនអន្តរជាតិ​

លោក Xi Jinping បាន​ជួបពិភាក្សា​តាម​ទូរស័ព្ទជាង ៨០ ដង ផ្ញើរសារលិខិត​ជាង ៦០ ដង

កិច្ច​ជំនួប​តាម​ប្រព័ន្ធវីដេអូ ៤០ ដង ផ្ញើ​សំបុត្រ​និង​ឆ្លើយ​តប​សំបុត្រ​ច្រើន​ជាង ៣០ ដង…

នៅពីក្រោយតួលេខ គឺជាការគិត​ពិចារណាចំពោះ​ជោគវាសនារបស់មនុស្សជាតិ គឺជាការគ្រោង​ផែនការអំពី​ស្ថានការណ៍​អន្តរជាតិ និងជាកម្លាំង​ជំរុញដល់ការងើបឡើងវិញ​នៃ​ប្រទេស​មហាអំណាច​

នៅឆ្នាំ ២០២១ មេដឹកនាំ​ចិននិង​រុស្ស៊ី​បាន​ធ្វើ​កិច្ច​ជំនួបតាម​​ទូរស័ព្ទ​ចំនួន ៤ ដង ។

មេដឹកនាំចិន​និង​អាមេរិកបានពិគ្រោះពិភាក្សា​តាម​ទូរស័ព្ទ​ចំនួន ​២​ ដង​និង​​ធ្វើ​កិច្ច​ជំនួប​​តាមប្រព័ន្ធ​វីដេអូ​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ។ លោក Xi Jinping ​បានជួប​ពិភាក្សា​តាម​ទូរស័ព្ទ​និងផ្ញើសារជាង ​៣០ ​ដង​​ជាមួយ​មេដឹកនាំនៃ​ប្រទេស​ជិតខាង ។ លោក Xi Jinping ​បានជួបពិភាក្សា​តាម​ទូរស័ព្ទ​ជាង ៣០ ដង​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដូច​ជាតំបន់​​អាស៊ី​ អាហ្វ្រិក អាមេរិក​ឡាទីននិង​​​ប្រទេស​កោះ​ប៉ាស៊ីហ្វិក ។

នៅឆ្នាំ ២០២១  ​ក្នុង​កិច្ចប្រជុំកំពូលស្តីពី​អាកាសធាតុ​ កិច្ចប្រជុំកំពូលសុខភាពសកល

សន្និសីទលើកទី ១៥ នៃភាគីហត្ថលេខី​នៃ《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវចម្រុះ》

និង​សន្និសីទសកលស្តីពី​​​ចរាចរណ៍ប្រកបដោយនិរន្តរភាពទូទាំង​ពិភពលោកនៃ​អង្គការសហប្រជាជាតិលើកទី ២ ​​ជាដើម ។ លោក Xi Jinping បានលើកឡើង​ពី​​ផែនការចិនយ៉ាង​ច្បាស់លាស់ ។ 

នៅឆ្នាំ ២០២១ កិច្ចប្រជុំរំលឹក​ខួបលើកទី ៥០ នៃ​ការ​ដែល​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ទទួល​បាន​អាសនៈស្របច្បាប់ឡើងវិញ​ក្នុង​អង្គការសហប្រជាជាតិបាន​​បើកធ្វើ ។ ​

ប្រឈមមុខ​នឹងស្ថានការណ៍​បម្រែបម្រួល​និងជំងឺ Covid-19 លោក Xi Jinping ជ្រោង​ទង់​​សហគមន៍​រួម​វាសនា​របស់​មនុស្ស​ជាតិ​ដឹកនាំ​ប្រទេស​ចិន​បង្កើត​ស្ថានការណ៍​ថ្មី​​ក្នុង​​ស្ថានការណ៍បម្រែបម្រួលពិភពលោក​ ធ្វើ​ឱ្យ​វិបត្តិក្លាយ​​ទៅជា​ឱកាស​ក្នុងស្ថានការណ៍​ពិភពលោកដែល​ច្របូកច្របល់ បន្តដើរ​ទៅមុខដោយក្លាហានតាម​រយៈ​ការតស៊ូនិងកិច្ចសហប្រតិបត្តិការ ដើម្បី​ស្វែងរកការ​ស្តារ​ភាពរុងរឿង​ដ៏​អស្ចារ្យនៃ​​​ប្រជាជាតិ​​ចិនឡើង​វិញ​ ស្វែងរកវឌ្ឍនភាពសម្រាប់​មនុស្ស​ជាតិ​ និង​ស្វែងរកសន្តិភាពនិង​ស្ថិរភាពសម្រាប់​ពិភពលោក​ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស