郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា សេដ្ឋកិច្ចសកលនឹងកើនឡើង៤%និង៣.៥%ដោយឡែកពីគ្នានៅឆ្នាំ២០២២និង២០២៣

2022-01-14 15:30:50 cri

      របាយការណ៍ស្តីពី«ស្ថានការណ៍និង​ទស្សនាទាន​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០២២»​ដែលអង្គការសហប្រជាជាតិបាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​មករា​បាន​ប៉ាន់​ប្រមាណ​ថា សេដ្ឋកិច្ច​សកល​នឹងកើន​ឡើង​៤%និង​៣.៥%​ដោយឡែកពីគ្នានៅឆ្នាំ​២០២២និង​២០២៣។

      ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​បើក​ធ្វើ​នៅ​ថ្ងៃ​ដដែល លោក​LiuZhenminអគ្គ​លេខាធិ​ការរង​នៃអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ច​ការ​សេដ្ឋកិច្ច​និង​សង្គម​បាន​ថ្លែងថា ទន្ទឹម​នឹង​ការ​រីក​រាល​ដាល​រលក​ថ្មី​ដែល​បណ្តាល​មកពី​វីរុស​កូវីដ​១៩​បម្លែង​ថ្មី​ប្រភេទ​អូមីក្រុង តាម​ការ​ប៉ាន់​ប្រមាណ ការ​ខាត​បង់​ខាង​សេដ្ឋកិច្ច​និង​មនុស្ស​នឹង​កើនឡើង​បន្ថែម​ទៀត។​បើ​សិន​ជា​គ្មាន​យន្តការ​សម្រប​សម្រួល ក្នុង​នោះ​បូក​រួម​ទាំង​ការ​ទទួល​បាន​វ៉ាក់សាំង​ជា​ទូទៅ ព្រម​និង​ផែនការ​ឆ្លើយ​តប​ជា​សកល​ប្រកប​ដោយ​និរន្តរភាពមក​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ទេ នោះ ជំងឺ​កូវីដ​១៩​នឹង​បន្ត​បង្ក​ជា​ហានិភ័យ​ដ៏​សំខាន់​ចំពោះ​ភាព​បរិយាប័ន្ន​និងការ​ស្តារ​ឡើងវិញ​ជា​និរន្តរភាពនៃ​សេដ្ឋកិច្ច​ពិភពលោក៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស