郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ជាប់ជំពាក់បំណុលសិទ្ធិមនុស្សយ៉ាងច្រើនសន្ធឹក ម្ដេចក៏អាមេរិកនៅតែមានមុខមាត់អួតអាង ថាខ្លួនជា “អ្នកគាំពារសិទ្ធិមនុស្ស” ទៀត

2022-01-13 10:44:18 cri

      ឆ្នាំ​២០១៨ តុលាការ​សិទ្ធិ​មនុស្ស​នៃ​ទ្វីប​អឺរ៉ុប​បានសម្រេចថា ការ​ដែល​រដ្ឋាភិបាល​ប្រទេស​លីទុយអានីអនុញ្ញាត​ឱ្យ​ទីភ្នាក់ងារ​ស៊ើបការ​ណ៍សម្ងាត់​អាមេរិកចាប់​ឃុំលោក Abu Zubaydah ជនប៉ាឡើស្ទីនដាក់​ក្នុង​ “គុក​ខ្មៅ​”នៅលីទុយអានី​ បាន​ល្មើស​នឹង​ច្បាប់​របស់អឺរ៉ុប​ស្តីពី​ហាម​ឃាត់​មិន​ឱ្យ​ប្រើ​ប្រាស់​ទារុណកម្ម ហើយ​តម្រូវឱ្យ​រដ្ឋាភិបាលលីទុយអានី​សងប្រាក់​ ១០​ម៉ឺន​ដុល្លារ​អឺរ៉ូ​ឱ្យ​លោក Abu Zubaydah ។ បន្ទាប់ពីអូស​បន្លាយ​បីឆ្នាំ​មក​ នា​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​លីទុយអានី​បាន​ប្រកាស​ថា​នឹង​សង​ប្រាក់​សំណង​នេះ ។ ការ​ដែល​សង​ប្រាក់សំណង​នេះមាន​ន័យ​ថា រដ្ឋាភិបាល​លីទុយអានី​បាន​ទទួល​ស្គាល់ពីទង្វើ​រំលោភ​បំពានសិទ្ធិមនុស្ស​របស់​ខ្លួន​ដែលទទួល​បញ្ជា​ពី​អាមេរិក  ហើយ​ក៏បាន​បង្ហាញពី​ផ្នែកមួយ​ក្នុង​បណ្តាញ​គុកខ្មៅ​នៅ​បរទេស​របស់អាមេរិកផង​ដែរ ។

        អ្នក​វិភាគជា​ច្រើន​បាន​វិភាគថា រដ្ឋាភិបាល​លីទុយអានី​សងថ្លៃសំណង​លើក​នេះ គឺ​ទទួល​បាន​ការ​យល់ព្រម​ពី​អាមេរិក​ ។ ដោយ​មក​ពី​បាន​រង​សម្ពាធ​ពី​មជ្ឈដ្ឋាន​មតិ​អន្តរជាតិ​ ​គឺ​ច្បាស់ណាស់ថាអាមេរិក​ក៏​ចង់​បញ្ចប់​រឿង​នេះ​ឱ្យ​បាន​ឆាប់រហ័ស ។ តាម​ពិត​ ប្រាក់សំណង​ចំនួន​១០ម៉ឺន​អឺរ៉ូ មិន​ដល់​១ភាគ​១ម៉ឺន​នៃ​បំណុល​សិទ្ធិ​មនុស្សរបស់​អាមេរិក​នោះទេ ។

        ក្នុង​ពន្ធនាគារGuantanamo អ្នក​ទោស​ដែល​ធ្លាប់មានប្រវត្តិប្រហាក់ប្រហែល​គ្នា​នឹង​លោក Zubaydah គឺមិនតិចទេ​ ។ យោង​តាម​ស្ថិតិ​របស់​អង្គការសហប្រជាជាតិ​បាន​ឱ្យ​ដឹង​ថា នៅឆ្នាំ​២០០៣ ក្នុង​ពន្ធនាគារ Guantanamo បានដាក់អ្នកទោសចំនួន​៧រយ​នាក់ គិត​រហូតដល់​បច្ចុប្បន្ន​នេះ​នៅតែ​មាន​អ្នក​ជាប់ឃុំ​ចំនួន​៣៩​នាក់​នៅឡើយ ។ ក្នុង​ពន្ធនាគារ Guantanamo អ្នក​សួរ​ចម្លើយ​របស់អាមេរិក​អាច​ធ្វើ​តាម​ទំនើង​ចិត្ត​ បានបកនូវរបាំងមុខក្លែងក្លាយអ្វីដែល​ហៅថា “អ្នក​គាំពារ​សិទិ្ធមនុស្ស” ។ ដូច្នេះ អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ទាំង​ឡាយ​របស់​អង្គការសហប្រជាជាតិ​បានដាក់ឈ្មោះឱ្យពន្ធនាគារ Guantanamo ថា​ “ទំព័រ​ដ៏អាក្រក់​ដែល​បំពានសិទ្ធិមនុស្ស​យ៉ាងគឃ្លើន​” របស់អាមេរិក ។

       កាន់​តែ​គួរ​ឱ្យ​ខ្លាចនោះគឺ​ក្នុង​រយៈពេល​២០ឆ្នាំ​ដែល​លោក Zubaydah បានជាប់ឃុំខ្លួន អ្វីដែល​ហៅថា សង្គ្រាម​ “ប្រឆាំង​ភេរវកម្ម​” របស់អាមេរិក​បាន​នាំ​មក​នូវ​គ្រោះ​មហន្តរាយ​ដ៏ធំសម្បើមដល់ពិភពលោក។ «កាសែត ញូវយ៉ក​ ថាមស៍» បាន​លើក​ឡើង​ថា ការធ្វើ​ទារុណកម្ម និង​ធ្វើ​ឃាតកម្ម​ដោយ​បញ្ជាពីយន្តហោះគ្មានមនុស្សបើក ការធ្វើ​សង្គ្រាម​ដោយ​ផ្តេសផ្តាស​និង​ទង្វើហួសហេតុ​ធ្វើឱ្យ​អាមេរិក​បាន​បំបាត់បង់​ឥទ្ធានុភាព​សីលធ៌ម​នៅ​បណ្តាតំបន់នានា​លើ​ពិភពលោក ។

       ជាប់បំណុល​សិទ្ធិ​មនុស្ស​យ៉ាង​ច្រើន​សន្ធឹកបែបនេះហើយ​ ម៉េច​ក៏អាមេរិក​នៅតែ​មាន​មុខ​មាត់​អួត​អាង ថាខ្លួន​ជា “​អ្នក​គាំពារ​សិទ្ធិ​មនុស្ស​” និង​ “ប៉មសេរីភាព”ទៀត  រហូតដល់​ឆ្ការដៃឆ្ការជើងចំពោះកិច្ច​ការ​ផ្ទៃក្នុង​របស់ប្រទេស​ដទៃ និង​ញុះញង់​បង្កភាពចលាចល​នៅគ្រប់ទីកន្លែង ? ការ​ពិត​ជាក់​ស្តែង​បាន​បញ្ជាក់ថា ក្នុ​ងវចនានុក្រម​របស់ពួកគេ គ្មាន​ពាក្យ​មនុស្សធម៌​ទាល់​តែ​សោះ​ មាន​តែ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ខាង​នយោបាយ​និង​ឧបាយកល​គ្រប់​បែប​យ៉ាង ។ អាមេរិក​ចាំបាច់​ត្រូវ​បិទទ្វារ​ “ពន្ធនាគារ​ខ្មៅ​នៅ​បរទេស​”ទាំង​នោះភ្លាម និង​ធ្វើ​ការ​ស៊ើប​អង្កេត​ចំពោះ​ទង្វើធ្វើ​បាបចំពោះ​អ្នក​ទោស ក្នុង​ន័យ​ផ្តល់​ចម្លើយ​មួយ​ទៅឱ្យ​​សហគមន៍​អន្តរជាតិ !

#CCFR Comment#បទវិភាគ៖ ជាប់ជំពាក់បំណុលសិទ្ធិមនុស្សយ៉ាងច្រើនសន្ធឹក ម្ដេចក៏អាមេរិកនៅតែមានមុខមាត់អួតអាង ថាខ្លួនជា “អ្នកគាំពារសិទ្ធិមនុស្ស” ទៀត_fororder_2022.1.13柬评图片1

#CCFR Comment#បទវិភាគ៖ ជាប់ជំពាក់បំណុលសិទ្ធិមនុស្សយ៉ាងច្រើនសន្ធឹក ម្ដេចក៏អាមេរិកនៅតែមានមុខមាត់អួតអាង ថាខ្លួនជា “អ្នកគាំពារសិទ្ធិមនុស្ស” ទៀត_fororder_2022.1.13柬评图片2

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស