郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ឧបាយកលដ៏អាក្រក់របស់អាមេរិកមិនអាចរារាំងវិឌ្ឍនភាពនិងវិបុលភាពរបស់តំបន់ស៊ីនជាំងបានឡើយ

2021-12-27 11:40:13 cri

      “តាំង​ពី​ដើម​មក​ នៅតំបន់​ស៊ីនជាំងគ្មាន​អង្គការ​ណា​មួ​យ​និង​បុគ្គល​ណា​មួយ​បង្ខិត​បង្ខំ​ឱ្យ​ប្រជាជន​គ្រប់​ជនជាតិ​ធ្វើ​ពលកម្ម​នោះទេ ប្រជា​ជន​គ្រប់​ជនជាតិអាច​ប្រកប​អាជីវកម្ម​តាម​ម្ចាស់ការ​និង​សេរីភាព ។​​” ​ចំពោះ​អ្វីដែល​ហៅថា “សេចក្ដីព្រាងច្បាប់ស្ដីពីការបង្ការការបង្ខំឱ្យធ្វើពេលកម្មនៅភូមិភាគស្វយ័តវៃអូអឺស៊ីនជាំងប្រទេសចិន“ដែល​អាមេរិក​បាន​ចុះ​ហត្ថលេខា​នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ ភូមិភាគស្វយ័ត​ជនជាតិ​វៃវូអឺ ស៊ីនជាំង​បាន​រៀប​ចំ​ធ្វើសន្និសីទ​សារព័ត៌មាន​នៅថ្ងៃទី​២៥ ខែ​ធ្នូ ក្នុ​ងន័យ​ប្រើ​ប្រាស់​ការ​ពិត​ជាក់​ស្តែង​​លាតត្រដាង​នូវពាក្យចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​តំបន់​ស៊ីនជាំង​ដែល​ប្រឌិត​ឡើង​ដោយអាមេរិក និង​ឧបាយកល​នយោបាយ​របស់​អាមេរិក​ដែល​បាន​លូកដៃគ្រប់គ្រងកិច្ច​ការប្រទេស​ចិន​ ដើម្បី​សម្រេច​បាន​នូវ​ការ​ប៉ុនប៉ង​ “ទប់​ស្កាត់​ប្រទេស​ចិន​ដោយ​យកបញ្ហា​ស៊ីនជាំង​ធ្វើ​ជា​លេស ” ។

      ក្នុ​ងសន្និសីទសារព័ត៌មាន​នា​ថ្ងៃដដែល​ លោក អាប៊ូទូកយូមូជាំង​ រ៉ូហឺម៉ាន់​ កម្មករ​បេះសំឡី​កប្បាស​នៃ​តំបន់​ស៊ីនជាំង​បាន​ចែ​ករំលែកបទពិសោធន៍ការងារ​បេះសំឡីកប្បាស​ដោយ​យន្តូបនីយកម្ម ។ លោក​បាន​ថ្លែង​ថា “​មិន​ដល់​មួយ​ថ្ងៃ​ក៏​អាច​បេះ​សំឡី​កប្បាសលើ​ផ្ទៃ​ដី​ជាង​១៣ហិតា និងអាចទទួល​បានប្រាក់​ចំណូល​សុទ្ធ​៣សែន​ប្រាក់​យាន់​ចិន​” ។

      ប្រការ​នេះ​អាច​ឃើញថា មិន​ថា​អនុលោ​ម​តាម​សនិ្ធសញ្ញា​អន្តរជាតិ​ ឬ​ច្បាប់​កំណត់​របស់​ប្រទេស​ចិន​ ឬ​សង្កេត​ឃើញ​ពី​ការ​ពិត​ជាក់​ស្តែង​ អ្វីដែល​ហៅថា តំបន់​ស៊ីនជាំង​ “បង្ខិត​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​” សុទ្ធតែ​ជា​ពាក្យ​ភូតកុហក​សុទ្ធសាធ ! អាមេរិក​ចាត់​វិធានការ​ដ៏​អាក្រក់លើ​មូលដ្ឋាន​ពាក្យ​ភូតកុហក​ ធាតុ​ពិត​គឺ​ចង់​លុប​បំបាត់​ចោល​សិទ្ធិ​របស់​ប្រជាជន​គ្រប់​ជនជាតិ​នៃ​តំបន់​ស៊ីនជាំង​ក្នុង​ការ​ធ្វើ​ពលកម្ម​ដើម្បីមាន​ជីវភាព​រស់នៅធូរធារ​ ក៏ដូ​ច​ជា​បំផ្លិច​បំផ្លាញ​ភាពរុង​រឿង​និង​ស្ថិរភាព​នៃ​តំបន់​ស៊ីនជាំង​ និង​ទប់​ស្កាត់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិនផង​ដែរ ។

      នៅថ្ងៃដដែល សហគមន៍​ឧស្សាហកម្ម​វាយនភណ្ឌ ​និង​សមាគមមុខ​របរ​ចំនួន​១២របស់​ចិនបាន​ចេញផ្សាយ​សេចកី្ត​ថ្លែង​ការណ៍​រួម​ ដោយបាន​លើកឡើង​ថា អាមេរិក​បាន​បិទ​ស្លាក​ក្លែង​ក្លាយ​ស្តីពី “​បង្ខិត​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​” លើ​ផលិតផល​ទាំង​អស់​ដែល​ផលិត​នៅតំបន់​ស៊ីនជាំង តាម​ពិត​ទៅ នេះជា​ទង្វើ​អនុត្តរភាព​ដែល​បាន​រំលោភបំពាន​យ៉ាង​ធ្ងន់​ធ្ងរទៅលើ​សិទិ្ធ​មនុស្ស​ជា​មូលដ្ឋាន​នៃ​តំបន់​ស៊ីនជាំង រំខាននិង​បំផ្លាញ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​អន្តរជាតិ​ ក៏ដូច​ជា​បំផ្លាញ​សិទ្ធ​និង​ប្រយោជន៍​របស់​មជ្ឈដ្ឋាន​ពាណិជ្ជកម្ម​និង​អ្នក​ប្រើ​ប្រាស់​លើ​ឆាក​អន្តរជាតិ​ផង​ដែរ ។

      តើ​ការ​​ធ្វើ​ពលកម្ម​នៅតំបន់​ស៊ីនជាំង​មាន​សភាពការណ៍​យ៉ាង​ណា សហគមន៍អន្តរជាតិ​មាន​ការ​ទទួល​ស្គាល់​ជា​ទូទៅ​យូរ​ហើយ ។ តាំង​ពី​ចុង​ឆ្នាំ​២០១៨​មក​ ឥស្សរជន​ចំនួន​ជាង​២១០០នាក់​ដែល​មក​ពី​ប្រទេស​និង​តំបន់​ចំនួនជាង​១០០ ធ្លាប់​បានទៅ​បំពេញទស្សនកិច្ច​នៅតំបន់​ស៊ីនជាំង ។ ពួក​គេ​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​នៅ​ដីស្រែ រោង​ចក្រ​និង​គ្រួសារ​នៅជនបទ ដែល​បាន​មើលឃើញ​ផ្ទាល់​ភ្នែក​នូវ​ស្ថានភាព​ធ្វើ​ពលកម្ម​របស់​ប្រជាជន​គ្រប់​ជនជាតិ​នៅតំបន់​ស៊ីនជាំង​ ហើយ​បាន​នាំ​គ្នា​កោត​សរសើរ​គោលនយោបាយ​និង​សមិទ្ធផល​លើ​វិស័យ​ការធានា​ធ្វើ​ពលកម្ម​នៃ​តំបន់​ស៊ីនជាំង​ ។ ប្រការ​នេះ​ជា​ការ​ទទួល​ស្គាល់​ជា​ទូទៅ​របស់​សហគមន៍អន្តរជាតិ ដែល​មិន​អាច​បដិសេធ​ដោយសារអ្វីដែល​ហៅថា “​សេចក្ដីព្រាង​ច្បាប់​” របស់អាមេរិក​នោះឡើយ !

      បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​នៃ​តំបន់​ស៊ីនជាំង​​រីក​ចម្រើន​ជា​បន្តបន្ទាប់​ មាន​សុខដុមនីយកម្ម​ក្នុង​សង្គម​ ជីវភាព​រស់​នៅ​របស់​ប្រជាជន​ក៏ទទួល​បាន​ការ​កែ​លម្អ​ផង​ដែរ ស៊ីនជាំង​បាន​និង​កំពុង​ស្ថិតក្នុង​ដំណាក់​កាល​មាន​វិបុលភាព​និង​វឌ្ឍនភាព​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ។ ការ​ពិត​ជាក់​ស្តែង​មុខ​ជានឹង​បញ្ជាក់​ឱ្យ​ឃើញ​ថា ពាក្យ​ភូតកុហក​និង​ឧបាយកល​ដ៏​អាក្រក់​របស់​អាមេរិក​ មិន​អាច​រារាំង​ភាព​រុង​រឿង​និង​វិវឌ្ឍ​រីកចម្រើន​របស់​​តំបន់​ស៊ីនជាំង​នោះ​ទេ ហើយ​ក៏​មិន​អាច​ទប់​ស្កាត់​ភាព​ខ្លាំង​ក្លា​របស់​ប្រទេស​ចិន​ផង​ដែរ ទង្វើ​ទាំង​នេះ​គ្រាន់​តែ​នឹង​ធ្វើ​ឱ្យ​អាមេរិក​ខូចកេរ្តិ៍​ឈ្មោះរបស់​ខ្លួន​ ហើយ​គ្មាន​ផល​ចំណេញ​អីទាល់តែសោះ !

#CCFR Comment#បទវិភាគ៖ ឧបាយកលដ៏អាក្រក់របស់អាមេរិកមិនអាចរារាំងវិឌ្ឍនភាពនិងវិបុលភាពរបស់តំបន់ស៊ីនជាំងបានឡើយ_fororder_12271

#CCFR Comment#បទវិភាគ៖ ឧបាយកលដ៏អាក្រក់របស់អាមេរិកមិនអាចរារាំងវិឌ្ឍនភាពនិងវិបុលភាពរបស់តំបន់ស៊ីនជាំងបានឡើយ_fororder_12272

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស