郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងអង្គការយូណេស្កូប្រចាំនៅប្រទេសចិនសម្គាល់ឃើញថា ចិនបានរួមចំណែកដ៏សំខាន់ក្នុងការអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក

2021-12-27 10:46:00 cri

      ពេល​ផ្តល់​បទសម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាននា​ពេល​ថ្មីៗ​កន្លង​ទៅនេះ ​ លោក Shahbaz តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​ប្រទេស​ចិន​បាន​ថ្លែង​ថា ប្រទេស​ចិនទទួល​​បានសមិទ្ធផល​ដ៏​​សំខាន់​ក្នុង​ការ​អភិរក្ស​សម្បតិ្តបេតិកភណ្ឌវប្បធម៌និង​ធម្មជាតិពិភពលោក​ បាន​រួម​ចំណែកជា​កម្លាំងដ៏​វិជ្ជមាន​ក្នុង​ការគាំពារ​ការ​អភិវឌ្ឍប្រកប​​ដោយ​ចីរភាព​និង​សន្តិភាព​នៅលើ​ពិភពលោក រំពឹង​ទុកថា ​បទពិសោធន៍​របស់​ចិន​អាច​ចែក​រំលែក​ជា​មួយ​ប្រទេស​ពាក់ព័ន្ធ​ផ្សេង​ទៀត​តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​ “​ខ្សែ​ក្រវាត់និ​ងផ្លូវ” ។

      លោក Shahbaz បាន​ថ្លែង​ទៀត​ថា ជា​និច្ចកាល​ រដ្ឋាភិបាល​ចិន​បាន​តម្កល់​ទុក​ការងារ​អរិយធម៌អេកូឡូស៊ីក្នុ​ងឋានៈ​គន្លឹះ ។ ប្រទេស​ចិន​បាន​ប្រកាស​ថា​ នឹងនាំ​មុខ​​ចេញ​ថវិកា​ចំនួន​១ពាន់​៥រយ​លាន​ប្រាក់​យាន់​ចិនដើម្បី​បង្កើត​មូលនិធិជីវចម្រុះក្រុង​គុនមីង ព្រម​នឹង​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​កាន់​តែ​ល្អ​ជា​មួយ​អង្គការ​យូណេ​ស្កូលើ​វិស័យ​អភិរក្ស​សម្បតិ្តបេតិកភណ្ឌ ​ធម្មជាតិ ប្រការ​ទាំង​នេះ​នឹង​មាន​អំណោយផល​ដល់​កិច្ច​កសាង​អរិយធម៌អេកូឡូស៊ីរបស់​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍​នៅលើ​ពិភពលោកទាំង​មូល ។ ផ្នែក​ដ៏​សំខាន់​មួយ​ទៀត​គឺ ប្រទេស​ចិន​នឹង​តភ្ជាប់​ជីវចម្រុះជា​មួយ​បម្រែ​បម្រួល​អាកាសធាតុ​ ខិត​ខំប្រឹង​ប្រែង​សម្រេច​​នូវការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនៅមុនឆ្នាំ​២០៣០និងអព្យាក្រឹតភាពកាបូននៅមុនឆ្នាំ​២០៦០ ដូច្នេះ ខ្ញុំ​សង្កេត​ឃើញថា ប្រការ​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ចិន​ក្លាយ​ទៅជា​អ្នក​ដឹក​នាំ​នៃ​ការ​ផ្លាស់ប្តូរទៅជា​​រូបមន្ត​អភិវឌ្ឍន៍បៃតង ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស