魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អវកាសយានិកពីររូបរបស់ក្រុមអវកាសយានិកនៃយានអវកាស Shenzhou -១៣ បានដើរចេញពីបន្ទប់យានអវកាសជាលើកទី ២ ដោយជោគជ័យ

2021-12-27 11:28:04 cri

    យោងតាម​ការផ្សាយដំណឹង​របស់​ការិយាល័យ​វិស្វកម្ម​យានអវកាស​ផ្ទុកមនុស្ស​របស់​ប្រទេស​ចិន​បាន​ឱ្យដឹង​ថា ​នៅ​វេលាម៉ោង ​១៨ ​និង ​៤៤ ​នាទី ​នៅ​ថ្ងៃទី​ ២៦ ​ខែធ្នូ ​ឆ្នាំ ​២០២១ ​តាម​ម៉ោង​នៅទីក្រុង​ប៉េកាំង ​អវកាសយានិក​ចិន ​គឺ ​លោក ​Ye ​Guangfu ​បាន​បើកទ្វារ​នៃ​បន្ទប់​ស្នូល ​Tianhe ​ដោយ​ជោគជ័យ ​បន្ទាប់មក ​អវកាសយានិក​ពីរ​រូប​គឺ ​លោក ​Zhai ​Zhigang ​និងលោក ​Ye ​Guangfu ​បាន​ដើរ​ចេញ​ពី​បន្ទប់​យានអវកាស​ដោយជោគជ័យ ​ហើយ​បាន​សម្រេច​ភារកិច្ច​តាម​ការ​កំណត់​ទាំងអស់​ដោយគាប់ប្រសើរ​បន្ទាប់ពី​ដើរ​ចេញ​ពី​បន្ទប់​យានអវកាស​ជា​លើក​ទី ​២ ​។​

    តាមដំណឹង​ឱ្យដឹងថា ​ការធ្វើ​ការងារ​នៅ​ក្រៅបន្ទប់​យានអវកាស​កំពុងក្លាយ​ទៅជា​ការងារ​ប្រក្រតី​សម្រាប់​បេសកកម្ម​ហោះហើរ​របស់​យានអវកាស​ក្នុងដំណាក់កាល​កសាង​ស្ថានីយអវកាស​របស់​ចិន ​។ ​បន្ទាប់​មក ​អវកាសយានិក​របស់​ចិន​នឹង​អនុវត្ត​សកម្មភាព​ចេញ​ពី​បន្ទប់យានអវកាស​កាន់តែ​ច្រើន​លើក​និង​កាន់តែស្មុគស្មាញ​ដើម្បី​ផ្តល់​ការគាំទ្រ​ដ៏រឹងមាំ​សម្រាប់​ការ​បញ្ចប់​ការសាងសង់​ដោយរលូន​ព្រមទាំង​ដំណើរការ​ដោយ​នឹងនរ​នៃ​ស្ថានីយ​អវកាស​ចិន ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស