郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីស្រាអែលនឹងបណ្តាក់ទុនលើសពី៣រយលានដុល្លារអាមេរិកក្នុងការបង្កើនកិច្ចកសាងសហគមន៍ជនជាតិជីព្វនៅតំបន់ដីទួលGolan

2021-12-27 10:09:07 cri

      ថ្ងៃ​ទី​២៦​ខែ​ធ្នូ លោកBennettនាយករដ្ឋមន្រ្តី​អ៊ី​ស្រាអែលបាន​ប្រកាស​ថា នឹង​បណ្តាក់​ទុន​ប្រហែល​លើស​ពី​៣​រយ​លាន​ដុល្លារ​អាមេរិកក្នុង​ការ​បង្កើន​កិច្ច​កសាង​សហ​គមន៍​ជនជាតិ​ជីព្វ​នៅ​តំបន់​ដី​ទួល​Golan ក្នុង​ន័យ​ធ្វើ​ឱ្យ​ចំនួន​ប្រជាជន​ក្នុង​តំបន់​កើន​ឡើង​ទ្វេ​ដង។

      ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី​ដែល​បើក​ធ្វើ​នៅ​ថ្ងៃ​ដដែល លោកBennettបាន​ថ្លែង​ថា ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក កិច្ច​កសាង​សហ​គមន៍​ជនជាតិ​ជីព្វ​នៅ​តំបន់​ដី​ទួល​Golanបាន​ស្ថិត​ក្នុង​ភាព​ជាប់​គាំង ដែល​មាន​គម្លាត​យ៉ាង​ធំ​ត្រូវ​បំពេញ​បន្ថែម ។គោល​ដៅ​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​គឺ​​​"ដើម្បី​ធ្វើ​ឱ្យ​ចំនួន​ប្រជាជន​នៅ​តំបន់​ដី​ទួល​Golanកើន​ឡើង​ទ្វេ​ដង”​។​ដូច​នេះ អ៊ី​ស្រាអែល​នឹង​សាង​សង់​បន្ថែម​ថ្មី​នូវ​លំនៅ​ដ្ឋាន​ជន​ជាតិ​ជីព្វ​ចំនួន​២​ក្នុង​តំបន់​នេះ ព្រម​ទាំង​ពង្រីក​ទ្រង់​ទ្រាយ​នៃ​ទី​ក្រុង​ក្នុង​តំបន់។

      គួរ​រំលឹក​ថា តំបន់ដី​ទួល​Golanត្រូវ​បាន​អ៊ី​ស្រាអែល​កាន់​កាប់​ក្នុង​សង្រ្គាម​មជ្ឈិម​បូព៌ា​លើក​ទី​៣​កាល​ពី​ឆ្នាំ​១៩៦៧ អ៊ី​ស្រាអែល​បាន​គ្រប់​គ្រងតំបន់​នេះ​ជាប់​រហូត ព្រម​ទាំង​បដិសេធ​មិន​ប្រគល់​ឱ្យ​ស៊ីរី​វិញ។សហគមន៍​អន្តរជាតិ​ក៏​មិន​ទទួល​ស្គាល់​តំបន់​នេះ​ជា​ដែន​ដី​របស់​អ៊ី​ស្រាអែល​នោះ​ដែរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស