孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Sergey Bubka សមាជិកនៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិថ្លែងថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងញ៉ាំងឱ្យពិភពលោកពោរពេញទៅដោយការរំពឹងទុក

2021-12-27 10:55:49 cri

    ពេលថ្មីៗ​កន្លងទៅនេះ ​លោក ​Sergey ​Bubka ​ប្រធាន​គណៈកម្មាធិការ​កីឡាអូឡាំពិក​របស់​អ៊ុយក្រែន​និងជា​សមាជិក​នៃគណៈកម្មាធិការ​កីឡាអូឡាំពិក​អន្តរជាតិ​បានថ្លែងនៅ​ពេលផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មានថា​ ប្រទេសចិន​មាន​បទពិសោធន៍​ច្រើន​ណាស់ក្នុង​ការរៀបចំ​ការប្រកួត​កីឡាអូឡាំពិក​ព្រមទាំង​មានសំណង់​រៀបចំ​ការប្រកួត​កីឡា​ដ៏លំដាប់​អន្តរជាតិ​ផងដែរ​ ​ដូច្នេះ ​ការប្រកួត​កីឡាអូឡាំពិក​រដូវរងាក្រុង​ប៉េកាំងជា​ការប្រកួត​កីឡាអូឡាំពិក​រដូវរងាមួយ​លើកដែល​បានញ៉ាំងឱ្យ​ពិភពលោក​ពោរពេញ​ទៅដោយ​ការរំពឹងទុក ។

    លោក ​Sergey ​Bubka ​បាន​ថ្លែងថា ​ការរៀបចំ​ការប្រកួត​កីឡាអូឡាំពិក​រដូវរងានិង​ការអភិវឌ្ឍ​កីឡារដូវរងា​មានអត្ថន័យ​សំខាន់​សម្រាប់​ប្រទេសចិន​និងទ្វីបអាស៊ី ​។ ប្រទេសចិន​និងទ្វីប​អាស៊ីសុទ្ធតែ​មានការរំពឹងទុក​ជាច្រើន​ចំពោះ​ការអភិវឌ្ឍ​កីឡារដូវរងា​បន្ទាប់ពីរៀបចំ​ធ្វើការប្រកួត​កីឡាអូឡាំពិក​រដូវរងា​ក្រុងប៉េកាំង ។

    លោក ​Sergey ​Bubka ​បានថ្លែង​ទៀតថា ​​ប្រតិភូកីឡា​អ៊ុយក្រែននឹង​ចាត់​បញ្ជូន​សមាជិក​ចំនួន១រយ​នាក់ឱ្យទៅ​ចូលរួម​ការប្រកួត​កីឡាអូឡាំពិក​រដូវរងា​ក្រុងប៉េកាំង ​ហើយ​សង្ឃឹមថា ​ក្រុមអត្តពលិក​ជាតិអ៊ុយក្រែន​អាចទទួលបាន​លទ្ធផល​ល្អប្រសើរ​លើវិញ្ញាសា ​Biathlon ​និងជិះស្គី​បែបសេរី ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស