李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យរដ្ឋបាលភូមិភាគស្វយ័តជនជាតិវៃវូអឺស៊ីនជាំងថ្លែងថា អ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មនៅភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងប្រទេសចិន" បានបំភ្លៃការពិតយ៉ាងធ្ងន់ធ្ងរនិងជាការបង្ហាញពីអនុត្តរភាពនិយម

2021-12-26 14:34:10

     ទាក់ទិន​និ​ងករណី​ដែល​ពេល​ថ្មីៗនេះ​អាមេរិក​ទទូចអនុម័តលើ​អ្វី​ដែលហៅ​ថា​ “សេចក្តីព្រាងច្បាប់ស្តីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មនៅភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងប្រទេសចិន" ដើម្បី​ជ្រៀតជ្រែក​កិច្ច​ការ​របស់​តំបន់​ស៊ីនជាំង​យ៉ាងគឃ្លើន​ និង​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃក្នុងរបស់​ចិន​ ក្នុង​ន័យ​​​សម្រេច​គោលដៅដ៏អាក្រក់ដែលយកបញ្ហាតំបន់ស៊ីនជាំងមកគាបសង្កត់​ប្រទេសចិន​។

    លោក Xu Guixiang អ្នកនាំពាក្យ​រដ្ឋបាលភូមិភាគស្វយ័តជនជាតិ​វៃវូអឺ​ស៊ីនជាំងបាន​ថ្លែងក្នុង​សន្និសីទ​កាសែត​អំពី​បញ្ហា​ស៊ីន​ជាំង​កាលពីថ្ងៃទី ២៥ ខែ​ធ្នូ​ថា​ នេះជាការបង្ហាញពីអនុត្តរភាពនិយម ជា​គំនិត​បែប​ចោរប្លន់ និងជា​ការ​ស្តារ​ឡើងវិញនៃ​គំនិតសង្រ្គាមត្រជាក់។ ទង្វើរបស់​អាមេរិក​បែបនេះ​​ខុសទាំងស្រុង និងមាន​ចលនាបង្ក​គ្រោះថ្នាក់ដែល​មិន​អាច​ទទួលបានការ​គាំទ្រ​ជា​ដាច់​ខាត​  ។

    លោក Xu Guixiang បានថ្លែង​ថា តំបន់​ស៊ីនជាំងប្រឆាំងជា​ដាច់ខាត​ចំពោះការរើសអើងជនជាតិតាម​គ្រប់​ទម្រង់​ និងទប់​ស្កាត់​យ៉ាងតឹងរ៉ឹងនូវការបង្ខំឱ្យធ្វើពលកម្មតាម​គ្រប់​ទម្រង់​ ដើម្បី​ធានាថាប្រជាជនគ្រប់​ជនជាតិមាន​សិទ្ធិជ្រើសរើស​ឱកាស​ការងារនិងទទួលបាន​ការ​គោរពពេលបំពេញ​ការងារ ​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស