马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស​ចិន​ជំរុញ​ឱ្យ​មាន​​មានសុក្រឹតភាពនូវ​បណ្តាញគមនាគមន៍ និងលើកកម្ពស់​កម្រិត​សេវាកម្មដឹកជញ្ជូនជា​បន្ត​បន្ទាប់​

2021-12-26 13:45:43 cri

 

   អ្នកសា​រព័ត៌មានបានដំណឹងពីសន្និសី​ទការងារគមនាគមន៍និងការដឹកជញ្ជូនទូទាំង​ប្រទេស​ចិនដែលបានបើកធ្វើនាពេលថ្មីៗនេះឱ្យដឹងថា  ៖ ពីខែមករាដល់ខែ​វិច្ឆិកាឆ្នាំនេះ​ ប្រទេសចិនបានបណ្តាក់​ទុន​លើវិស័យ​អចលនទ្រព្យគមនាគម​ន៍ចំនួន​ ​៣.២៨ ទ្រីលានយាន់ប្រាក់ចិន ហើយតាមការប៉ាន់ប្រមាណថា ក្នុង​ឆ្នាំ​២០២១ ​ប្រទេស​ចិន​បាន​​ជួសជុលនិងពង្រីកការ​កសាងផ្លូវល្បឿនលឿនប្រវែងជាង ៩ ពាន់ គីឡូម៉ែត្រ បាន​ជួសជុល​និងកសាង​​ផ្លូវថ្នល់ជនបទថ្មីជាង ១៦ ម៉ឺនគីឡូម៉ែត្រ   បាន​បន្ថែម​ថ្មី​នូវ​​ផ្លូវរថភ្លើងក្នុងទីក្រុងប្រវែងលើសពី ១ ពាន់គីឡូម៉ែត្រ  បាន​កសាង​ថ្មីនិងកែលម្អនូវផ្លូវនាវាចរណ៍កម្រិត​ខ្ពស់​​ប្រហែល ១ ពាន់គីឡូម៉ែត្រ និងដាក់ឱ្យ​​ប្រើប្រាស់នូវព្រលានយន្តហោះដឹកជញ្ជូនស៊ីវិលថ្មីចំនួន ៩  ។

អ្នកបកប្រែ:马小青
ប្លុកពិសេស