李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបសំបុត្រសិល្បករនៃរោងល្ខោនជាតិចិន

2021-12-26 15:32:00 cri

ក្នុង​ឱកាស​ខួប​២០​ឆ្នាំ​នៃ​កា​របង្កើត​ឡើង​នៃ​រោងល្ខោន​ជាតិ​ចិន​ លោក ​Xi   ​Jinping អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​ ​ប្រធាន​រដ្ឋ​និងជា​ប្រធាន​នៃ​គណៈកម្មាធិការ​យោធា​​មជ្ឈិម​​ចិន​បាន​ឆ្លើយ​តប​សំបុត្រ​សិល្បករ​នៃរោង​ល្ខោន​ជាតិ​ចិន​កាលពី​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​ ដើម្បីសំដែងការ​អបអរសាទរ​​យ៉ាង​កក់ក្តៅ​និង​ការ​សួរសុខទុក្ខ​យ៉ាង​ស្មោះ​ចំពោះ​បុគ្គលិក​សំដែង​ទាំងអស់​នៃ​រោង​ល្ខោន​ជាតិ​ចិន​។

លោក ​Xi        Jinping បាន​គូសបញ្ជាក់ថា​ រំពឹង​ទុក​អ្នកទាំង​អស់គ្នា​ឧស្សាហ៍ព្យាយាម​បន្ត​ទៀត​ ប្រកាន់​ខ្ជាប់​នូវ​គោល​ជំហរប្រជាជន​ និង​ការ​ច្នៃ​ប្រឌិត​ថ្មី​ ខិតខំប្រឹងប្រែង​និយាយ​ពីរឿងរ៉ាវរបស់ប្រទេសចិនដោយមនោសញ្ចេតនា​  ដើម្បី​បង្កើត​ស្នាដៃ​ដ៏​ល្អ​ប្រសើរកាន់​តែ​ច្រើន​​សម្រាប់​យុគសម័យ​ថ្មី​និង​ប្រជាជន​ និងរួម​ចំណែក​កាន់​តែ​ធំ​ក្នុង​​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​រុងរឿង​នៃ​បុព្វហេតុ​វប្បធម៌​សិល្បៈក្នុង​យុគសម័យ​ថ្មី​ និង​ធ្វើឱ្យ​ពិភពខាងស្មារតី​របស់ប្រជាជនកាន់តែសម្បូរបែប​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស