马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុម​អវកាសយានិកនៃយានអវកាស Shenzhou ១៣ នឹងដើរ​ចេញ​ពី​បន្ទប់យានអវកាស​លើកទី២នៅ​ថ្ងៃ​ទី២៦ខែធ្នូ

2021-12-26 13:43:45 cri

 

យោងតាមការិយាល័យវិស្វកម្មអវកាសផ្ទុកមនុស្ស​ចិនបាន​ផ្សាយដំណឹងឱ្យដឹងថា​ ក្រុមអវកាសយានិកលើយានអវកាស Shenzhou ១៣ នឹងដើរចេញពីបន្ទប់យានអវកាសលើកទី២នៅលើ​​គន្លងតារាវិថីនៅថ្ងៃទី២៦ ខែធ្នូ ។ អវកាសយានិក២ រូប​គឺលោកZhai Zhigang និងលោក Ye Guangfu នឹងធ្វើការងារក្រៅបន្ទប់ ហើយអវកាសយានិកលោកស្រី Wang Yaping នឹងផ្តល់​ការ​គាំទ្រនិង​កិច្ច​សម្របសម្រួល​នៅក្នុងបន្ទប់។

 បន្ទាប់ពីការដើរ​ចេញពីបន្ទប់យានអវកាសជាលើកដំបូងកាលពីថ្ងៃទី ៧ ខែវិច្ឆិកា​មក ក្រុមអវកាសយានិកបានបំពេញការងារជាច្រើនដូចជា ការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនៅលើគន្លងតារាវិថី​ ការ​ធ្វើតេសក្នុង​អវកាស ការយាមត្រួតពិនិត្យវេទិកាស្ថានីយអវកាសនិងការងារថែទាំជា​ប្រចាំ ព្រមទាំងបានធ្វើការហ្វឹកហ្វឺនជំនាញ​លើគន្លងតារាវិថីមួយ​ចំនួន​ ដូចជាការជម្លៀសខ្លួន​ចេញពីបន្ទប់​និងការជួយ​សង្គ្រោះផ្នែកវេជ្ជសាស្ត្រជាដើម។ លើសពី​នេះ​ទៅទៀត បានបញ្ចប់ដោយជោគជ័យនូវការបង្រៀនលើអវកាសជាលើកដំបូងនៃ "ថ្នាក់រៀន Tiangong" ។

បច្ចុប្បន្ននេះ អវកាសយានិកនៃយានអវកាស Shenzhou ១៣ មានសុខភាពល្អ ហើយស្ថានីយអវកាសកំពុងដំណើរការយ៉ាង​រលូន​និង​មានលក្ខខណ្ឌគ្រប់​គ្រាន់​សម្រាប់អវកាសយានិកដើរ​ចេញ​ពី​បន្ទប់ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស