翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសចិនប្រចាំឆ្នាំ ២០២១ បើកធ្វើនៅទីក្រុងប៉េកាំង

2021-12-26 15:07:46 cri

     កាលពីថ្ងៃទី ២៥ ខែធ្នូ វេទិកាសេដ្ឋកិច្ច​និងសង្គមរបស់ប្រទេសចិនប្រចាំឆ្នាំ ២០២១ ក្រោម​​​ប្រធានបទ "ការជំរុញ​កា​រអភិវឌ្ឍ​នៃជនបទនៅក្នុងតំបន់លុបបំបាត់ភាពក្រីក្រ"បានបើកធ្វើ​នៅទីក្រុងប៉េកាំង។ លោក Zhang Qingli អនុប្រធានគណៈកម្មាធិការនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំង​ប្រទេស​ចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមចិន បានអញ្ជើញ​ចូលរួមនិងថ្លែងសុន្ទរកថា។

      ថ្លែងក្នុង​សុន្ទរកថា លោក Zhang Qingli បានគូសបញ្ជាក់​ថា ការ​ពង្រឹងនិងពង្រីក​សមិទ្ធិផលនៃ​ការ​លុបបំបាត់ភាពក្រីក្រនិង​ពុះពារឧបសគ្គ ជំរុញការអភិវឌ្ឍ​នៃ​ជនបទដោយ​គ្រប់ជ្រុងជ្រោយ​ និងពន្លឿនទំនើបភាវូបនីយកម្មនៃ​កសិកម្មនិងជនបទ គឺជាភារកិច្ចដ៏​សំខាន់មួយក្នុងការកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ។ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមចិនត្រូវ​ធ្វើការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅលើបញ្ហាដូចជាការអនុវត្តកិច្ចកសាងជនបទ ពន្លឿនការអភិវឌ្ឍឧស្សាហកម្មនៃជនបទស្របតាមស្ថានភាពជាក់ស្តែងក្នុង​តំបន់​​ ជំរុញការអភិវឌ្ឍ​ធនធានមនុស្ស​ និងដើរ​ឱ្យបានល្អ​លើ​ផ្លូវនៃ​ការអភិវឌ្ឍជាសមាហរណកម្មរវាងទីក្រុងនិង​ជនបទ ​ក៏ដូចជារួមចំណែកជាតម្រិះប្រាជ្ញានិង​កម្លាំងក្នុង​ការរក្សាបរិស្ថានសេដ្ឋកិច្ចដែលប្រកបដោយស្ថិរភាព​និង​ភាពរឹងមាំ ​បរិស្ថានសង្គមដែលប្រទេសជាតិនិងប្រជាជនមានភាពសុខសាន្តត្រាណ និងបរិយាកាស​នយោបាយដែលមានឥរិយាបថស្អាតស្អំផងដែរ​ ដើម្បីប្រើប្រាស់សមិទ្ធិផល​ល្អសម្រាប់អបអរការបើកធ្វើ​សមាជបក្សកុម្មុយនិស្តចិនលើកទី២០​។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស