姚诗娅
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងទទួលបន្ទុកការងារជនភៀសខ្លួននៃរដ្ឋាភិបាលអន្តរកាលអាហ្វហ្កានីស្ថានចែកចាយសម្ភារៈដែលជាជំនួយឧបត្ថម្ភរបស់ប្រទេសចិន

2021-12-25 16:01:57 cri

​​​    ថ្ងៃទី២៤ ខែធ្នូតាមម៉ោងក្នុងតំបន់ នៅក្រុងកាប៊ូ រដ្ឋធានីអាហ្វហ្វានីស្ថាន ក្រសួងទទួលបន្ទុកការងារជនភៀសខ្លួននៃរដ្ឋាភិបាលអន្តរកាលអាហ្វហ្កានីស្ថាន​បាន​ធ្វើពិធី​សម្រាប់​ចែក​ចាយ​សម្ភារៈ​ជាជំនួយ​ឧបត្ថម្ភមនុស្សធម៌របស់ប្រទេសចិន​ឱ្យ​ទៅខេត្តចំនួន​ ៣៤ ​នៃ​អាហ្វហ្កានីស្ថាន។​​ លោកHaqqani រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ទទួល​បន្ទុកការងារជនភៀសខ្លួន​នៃ​រដ្ឋាភិបាលអន្តរកាល​​អាហ្វហ្កានីស្ថាន​បានចូលរួមពិធីលើកនេះ។ 

    ថ្ងៃទី២១ ខែធ្នូ តាមម៉ោងក្នុងតំបន់ ក្រុមកាកបាទក្រហមចិនបានផ្តល់សម្ភារៈជាជំនួយ​ឧបត្ថម្ភមនុស្សធម៌ដែលមានតម្លៃសរុប ១០ លានយាន់ប្រាក់ចិន​ចំពោះសហព័ន្ធ​អឌ្ឍចន្ទ​ក្រហម​អាហ្វហ្កានីស្ថាន ​ដែលបានគ្របដណ្តប់លើ​វិស័យជាច្រើនដូចជាវិស័យ​សុខាភិបាល ​ជីវភាពរស់នៅរបស់ប្រជាជន​ និងការអប់រំជាដើម។  ថ្លែងក្នុងពិធីនេះ លោកHaqqani បានលើក​ឡើង​ថា ប្រទេសចិនគឺជាអ្នកជិតខាងល្អរបស់អាហ្វហ្កានីស្ថាន ​ជំនួយឧបត្ថម្ភ​ទាំងនេះ​មានសារៈសំខាន់ណាស់សម្រាប់អាហ្វហ្កានីស្ថាន​ រដ្ឋាភិបាលអន្តរកាល​អាហ្វហ្កានីស្ថាន​​សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រទេសចិន​៕

អ្នកបកប្រែ:姚诗娅
ប្លុកពិសេស