李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បក្ស​កុម្មុយនិស្តចិន​បូក​សរុប​សមិទ្ធិផលនៃការអប់រំនិង​សិក្សា​ពី​ប្រវត្តិសាស្ត្របក្ស

2021-12-25 16:01:08

​​​​   ឆ្នាំ ២០២១ គឺជាខួបទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន ហើយគណបក្សទាំងមូលបានធ្វើការ​អប់រំនិង​សិក្សា​ពី​ប្រវត្តិសាស្ត្របក្ស។ កាលពីថ្ងៃទី ២៤ ខែធ្នូ​ កិច្ចប្រជុំបូកសរុប ការអប់រំនិង​សិក្សាពី​ប្រវត្តិសាស្ត្របក្សបានបើកធ្វើ​នៅទីក្រុងប៉េកាំង។

   លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនិស្តចិន  និងជាប្រធានរដ្ឋចិន​បាន​បញ្ជាក់កាលពី​ពេល​ថ្មីៗនេះថា  ការអប់រំនិង​សិក្សាពី​ប្រវត្តិសាស្ត្របក្សនៅ​ទូទាំង​បក្ស គឺជាសេចក្តីសម្រេចចិត្ត​នៃយុទ្ធសាស្ត្រដ៏​សំខាន់​មូយ។ ​ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សមាជិកបក្ស និងកម្មាភិបាលទាំង​អស់​បាន​ទទួល​ការអប់រំផ្នែក​នយោបាយ​គ្រប់​ជ្រុងជ្រោយ​និងស៊ីជម្រៅ ធ្វើឱ្យ​មាន​ការកែលម្អនូវ​គំនិត​និងស្មារតី​ ដែល​បាន​បង្កើន​ទំនុកចិត្តផ្នែក​ប្រវត្តិសាស្ត្ររបស់គណបក្ស ក៏​ដូច​ជា​បាន​លើក​កម្ពស់សមត្ថភាពច្នៃប្រឌិតថ្មី​ សាមគ្គី​ភាព​ និងកម្លាំងតស៊ូ​ប្រយុទ្ធរបស់គណបក្សផងដែរ ។

   លោក Xi Jinping បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវតែបង្កើតយន្តការអប់​រំ និង​សិក្សា​ប្រកបដោយ​ប្រសិទ្ធភាព​យូរអង្វែង ដើម្បី​ពង្រឹង​និងពង្រីកសមិទ្ធិផលនៃការអប់រំនិង​សិក្សា​ពី​​ប្រវត្តិសាស្ត្របក្ស បង្កើន​ទំនុកចិត្តនិងការប្តេជ្ញាចិត្ត​ក្នុងការ​ដើរតាមមាគ៌ាអភិវឌ្ឍន៍​ចិន និងសម្រេចបាននូវការស្តារភាព​រុងរឿង​ដ៏មហិមា​របស់ប្រជាជាតិចិនឡើងវិញ ​រួម​សាមគ្គី​​​​និង​ដឹកនាំ​ប្រជាជន​គ្រប់​ជនជាតិ​នៅ​ទូទាំង​ប្រទេសឱ្យ​​ខិតខំប្រឹង​ប្រែង​ដើម្បី​សម្រេច​គោលដៅ​​ក្នុង​យុគសម័យ​ថ្មី​៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស