翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ

2021-12-25 15:59:17 cri

-កិច្ចប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បិទបញ្ចប់នៅក្រុងប៉េកាំង។

-រដ្ឋបាលភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងប្រទេសចិនចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពីការដែលសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មនៅភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងប្រទេសចិន" ។

-អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងអំពីករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មនៅភូមិភាគស្វយ័តវែវ៉ូអឺស៊ីនជាំងប្រទេសចិន”។

-ក្រសួងការបរទេសចិនថ្លែងថា អ្វីដែលហៅថាកិច្ចប្រជុំកំពូលស្តីពីលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកមានគោលបំណងនយោបាយដ៏អាក្រក់នៅពីក្រោយ។

-ក្រសួងការបរទេសចិនដាស់តឿនជប៉ុនឱ្យអនុវត្តយ៉ាងប្រាកដប្រជានូវពាក្យសន្យាស្តីពីការផ្តល់ការគាំទ្រដល់​គ្នាទៅវិញទៅមក​រវាងចិននិងជប៉ុនក្នុងការរៀបចំធ្វើការប្រកួតកីឡាអូឡាំពិក។

-ក្រសួងទទួលបន្ទុកការងារជនភៀសខ្លួននៃរដ្ឋាភិបាលអន្តរកាលអាហ្វហ្កានីស្ថានចែកចាយសម្ភារៈជាជំនួយឧបត្ថម្ភរបស់ប្រទេសចិន។

-អ៊ីរ៉ង់បាញ់គ្រាប់មីស៊ីលក្នុងសមយុទ្ធយោធា ដើម្បីឆ្លើយតបទៅនឹង “ការគំរាមកំហែងថ្មីបំផុត” របស់អ៊ីស្រាអែល។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស