李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ី​រ៉ង់​បាញ់គ្រាប់មីស៊ីលក្នុងសមយុទ្ធយោធា ដើម្បី​ឆ្លើយតបទៅ​នឹង​ “ការគំរាមកំហែង​ថ្មី​បំផុត​” របស់អ៊ីស្រាអែល

2021-12-25 15:31:33 cri

      ប្រទេស​អ៊ីរ៉ង់​បានបាញ់គ្រាប់​មីស៊ីលចំនួន​១៦​គ្រាប់ដែលមានប្រភេទខុសគ្នា​ក្នុង​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃ​ទី​២៤​ខែធ្នូ​។​ លោក ​Bagheri អគ្គសេនាធិការកងទ័ព​ប្រដាប់​អាវុធ​អ៊ី​រ៉ង់​បាន​ថ្លែង​នៅ​ថ្ងៃ​ដដែល​នោះ​ថា​ ការធ្វើសមយុទ្ធ​យោធាលើក​នេះគឺដើម្បី​​​ឆ្លើយ​តប​ទៅ​នឹង “ការគំរាមកំហែង​ថ្មី​បំផុត​”​ របស់​​អ៊ី​ស្រាអែល។

      តាម​ការ​ផ្សាយ​ដំណឹងរបស់​ស្ថានីយទូរទស្សន៍​ព័ត៌មាន​អ៊ី​រ៉ង់​បាន​ឱ្យ​ដឹងថា​ ថ្ងៃ​ដដែល​នោះ​ កង​បដិវត្តអ៊ី​ស្លាម​អ៊ី​រ៉ង់​បាន​បាញ់គ្រាប់​មីស៊ីលចម្ងាយ​ឆ្ងាយ​ ចម្ងាយ​មធ្យម​និង​ចម្ងាយ​ខ្លី​ចំនួន​១៦គ្រាប់​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​សមយុទ្ធ​យោធា​ដែល​ឈ្មោះ​ "The Great Prophet-17"  ​ និង​បាន​​វាយ​កម្ទេច​ត្រូវ​គោលដៅ​ដូចដែល​បាន​គ្រោង​ទុក​​​​​១០០%​៕

 

អ្នកបកប្រែ:李展精
ប្លុកពិសេស