李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាគពាណិជ្ជកម្មនិងវិនិយោ “ខ្សែក្រវាត់និងផ្លូវ” ឆ្នាំ២០២១បើកធ្វើនៅក្រុងប៉េកាំង ហមាគ្រួសារ“ខ្សែក្រវាត់និងផ្លូវ”រំពឹងទុកនឹងបន្ថែមសមាជិកថ្មីនៅឆ្នាំក្រោយ

2021-12-03 10:51:12 cri

វេទិកាគ​ពាណិជ្ជកម្មនិង​វិនិយោ​ “ខ្សែ​ក្រវាត់​និង​ផ្លូវ​” ឆ្នាំ​២០២១​បើកធ្វើ​​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ទី​២​ខែ​ធ្នូ​  ​ក្រោម​ប្រធាន​បទ​ “ពួត​ដៃគ្នា​​ជំរុញទៅ​មុខ​​ បើក​ទូលាយនិង​កិច្ច​សហប្រតិបត្តិការ​ ដឹក​នាំរួម​គ្នា​ ស្តារសេដ្ឋកិច្ចឡើង​វិញ​​”  មន្ត្រី​រដ្ឋាភិបាល​ តំណាង​សភា​ពាណិជ្ជកម្ម​ សហគ្រិន​ល្បី​ឈ្មោះ​ និង​តំណាង​អង្គការ​អន្តរជាតិ​ដែល​មក​ពី​ប្រទេស​ចំនួន៧៧​ សរុប​ជាង​ ​៦០០នាក់​បាន​ចូល​រួម​វេទិកា​ធ្វើ​ទល់​មុខ​គ្នា​និង​តាម​ប្រព័ន្ធ​វីដេ​អូ​ ។ ​​​ឯកអគ្គរដ្ឋ​ទូត​អាហ្សង់ទីនប្រចាំ​នៅ​ប្រទេស​ចិ​​ន​បាន​ថ្លែងថា​ ​អាហ្សង់ទីនរំពឹង​ទុក​អាច​ចូល​រួម​គំនិត​ផ្តួច​ផ្តើម​ “ខ្សែ​ក្រវាត់​និង​ផ្លូវ​” ជាផ្លូវ​ការ​នៅ​ឆ្នាំ​ក្រោយ​ ឥស្សរជន​មជ្ឈដ្ឋាន​នយោបាយ​និង​ពាណិជ្ជកម្ម​ ​បញ្ញវន្តទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ក៏​បាន​ថ្លែងថា​ រំពឹង​ទុកថា​​ “ខ្សែ​ក្រវាត់​និង​ផ្លូវ​”អាច​ដើរ​តួនាទី​កាន់​តែ​ធំ​លើ​វិស័យសេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​សុខាភិបាល​ជា​ដើម​។

គិត​មក​ទល់​​បច្ចុប្បន្ន​នេះ ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារកិច្ចសហប្រតិបត្តិការ​ស្តីពី​ការ​រួម​គ្នា​កសាង​“ខ្សែ​ក្រវាត់​និង​ផ្លូវ​”ចំនួនជាង​២០០​ជាមួយ​ប្រទេស​និង​អង្គការ​អន្តរជាតិ​ជាង​១៧០​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស