马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិនៃប្រទេស​ BRICSបានបើកធ្វើនៅទីក្រុង​ប៉េកាំង

2021-12-03 15:29:56 cri

 

វេទិកាផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិនៃប្រទេស​ BRICS ក្រោមប្រធានបទ "ពង្រឹងមូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស​ BRICSឱ្យ​អភិវឌ្ឍ​ប្រកបដោយនិរន្តរភាព" បានបើកធ្វើនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២ខែធ្នូ។ តំណាងចំនួនជាង១៥០ នាក់មកពីប្រទេស BRICS បានរួមគ្នាគ្រោងផែនទីបង្ហាញផ្លូវសម្រាប់ការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្ស​ជាតិតាមរយៈអនឡាញនិងនៅហ្នឹងកន្លែងផ្ទាល់ ។

លោក Zhang Jianchun អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនិស្ត​ចិនបានលើកឡើងក្នុងពិធីបើកថា ភាគីទាំងអស់គួរតែបង្កើននូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌មនុស្សជាតិថែមមួយកម្រិតទៀតដោយអនុលោមតាមស្មារតីនៃកិច្ចប្រជុំកំពូលព្រមទាំងរៀបចំសកម្មភាពជំរុញការផ្លាស់ប្តូរនិងកិច្ច​សហប្រតិបត្តិការក៏ដូចជាផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជនឱ្យបានច្រើនក្នុងវិស័យដូចជាប្រព័ន្ធផ្សព្វផ្សាយ ភាពយន្តនិងទូរទស្សន៍ តន្ត្រីនិងកីឡា និងការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។បន្តពង្រឹងមូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងការរៀនសូត្រ​ទៅវិញទៅមកផ្នែកវប្បធម៌មនុស្សជាតិ ប្រមូលផ្តុំកម្លាំងសម្រាប់ការផ្លាស់ប្តូរវប្បធម៌មនុស្ស​ជាតិដើម្បីរួមចំណែកជាថាមពលខាងស្មារតីរបស់បណ្តាប្រទេស BRICS ក្នុង​ការកសាងសហគមន៍រួមវាសនានៃមនុស្ស​ជាតិ។

អ្នកបកប្រែ:马小青
ប្លុកពិសេស