孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វីដេអូស្តីពីការអបអរខួប៨០ឆ្នាំនៃការផ្សាយសំឡេងទៅកាន់បរទេសរបស់ប្រជាជនចិន--ភាគទី៣«ការផ្សាយសំឡេងជាភាសាខ្មែរចេញពីប្រទេសចិន»

2021-12-03 09:17:43

ឆ្នាំនេះគឺជាខួប៨០ឆ្នាំនៃការបង្កើតវិទ្យុផ្សាយសំឡេងទៅកាន់បរទេសរបស់ប្រជាជនចិន​  ហើយក៏ជាខួប៦៥ឆ្នាំនៃការបង្កើតវិទ្យុផ្សាយសំឡេងជាភាសាខ្មែររបស់ចិនផងដែរ។នៅក្នុងប្រវត្តិសាស្រ្តនៃការផ្សាយសំឡេងជាភាសាខ្មែរ លោកស្រីសាយបានបំពេញការងារអស់រយៈពេល៥០ឆ្នាំ។លោកស្រីជាពិធីការិនីដំបូងបង្អស់នៃការងារផ្សាយសំឡេងជាភាសាខ្មែររបស់ប្រទេសចិនទៅកាន់បរទេស លោកស្រីបានប្រើសំឡេងដ៏ពីរោះនិងប្រកបដោយមនោសញ្ចេតនារបស់ខ្លួន  នាំមកនូវរឿងនិទានល្បីឈ្មោះជាច្រើនរបស់ប្រទេសចិនជូនប្រិយមិត្តនៃប្រទេសកម្ពុជា។លោកស្រីបានធ្វើកម្មវិធី «ចំណេះដឹងក្នុងជីវភាព»ដោយអនុលោមតាមស្ថានការណ៍នៅកម្ពុជាដែលទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាននៃប្រទេសកម្ពុជា។​សូមអញ្ជើញទស្សនាវីដេអូខាងក្រោម ​ដើម្បីស្វែងយល់ពីលោកស្រីសាយ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស