李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាជាមួយ លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម

2021-12-03 11:57:16

    កាលពី​ថ្ងៃទី ២ ខែធ្នូ លោក Wang Yi សមាជិកក្រុមប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការបរទេសចិន​បានជួបពិភាក្សា​ការងារ​ជាមួយលោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាមនៅទីក្រុង Anji ខេត្ត Zhejiang ប្រទេស​ចិន​ ។ លោក Wang Yi បានបញ្ជាក់​ថា​ ប្រទេសចិននិងវៀតណាមជាប្រទេសសង្គមនិយមទាំងពីរដែល​ដឹកនាំដោយបក្សកុម្មុយនិស្តបានដើរតាម​មាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍​ជាតិរបស់​ខ្លួន។ យើង​គួរតែចងចាំពី​គោលបំណងដើមនិង​មាន​ជំនឿចិត្ត​យ៉ាង​មុត​មាំ​ រួម​សាមគ្គីគ្នា​ជា​ធ្លុង​មួយ​ ដើម្បី​រួម​ចំណែក​របស់​ខ្លួន​ក្នុង​ការ​គាំ​ពារ​បុព្វហេតុ​សង្គម​និយម​របស់​ប្រទេស​ទាំង​ពីរ​និង​បុព្វហេតុ​វិវឌ្ឍន៍​រីក​ចម្រើន​នៃ​មនុស្ស​ជាតិ​ ។

    ជា​ការ​ឆ្លើយ​តប​ លោក Bui Thanh Son បានជូនពរដោយស្មោះអស់​ពី​ដួង​ចិត្ត​ឱ្យ​ប្រទេស​ចិន​ទទួលបាន​ភាពជោគជ័យក្នុងព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកនិងអន្តរជាតិ​ ដូច​ជា​ការបើកធ្វើ​​សមាជ​បក្សកុម្មុយនិស្តចិនលើកទី​២០ និងការ​​រៀបចំការ​ប្រកួត​កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនៅ​ឆ្នាំ​២០២២ខាងមុខ​​ ។លោកបានថ្លែង​ថា ប្រទេសចិនជាប្រទេសដែលផ្តល់វ៉ាក់សាំងច្រើនបំផុតដល់ប្រទេសវៀតណាម វៀតណាមសូម​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្ត​ចិន​​។ ក្នុងនាមជាសមមិត្តនិងជាអ្នកជិតខាងដ៏​ជិតស្និទ្ធនិង​ស្មោះត្រង់​  ជា​និច្ចកាល វៀតណាមតែងតែគាំទ្រប្រទេសចិនឱ្យទទួល​បាន​ការ​វិវឌ្ឍរីកចម្រើនយ៉ាង​ខ្លាំងក្លា និងគាំទ្រប្រទេសចិនដើរតួនាទីកាន់តែសំខាន់​លើឆាកអន្តរជាតិផងដែរ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស