马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សុន្ទរកថាអបអរសាទរទិវាបុណ្យ​ជាតិរបស់លោកប្រធានរដ្ឋ​ឡាវបានកោតសរសើរពីការស្ថាបនានៃ​ផ្លូវដែកចិន-ឡាវ

2021-12-03 15:31:24 cri

 

លោក Thongloun Sisoulith ប្រធានរដ្ឋ​ឡាវបានថ្លែងសុន្ទរកថាអបអរសាទរទិវាបុណ្យ​ជាតិក្នុង​ឱកាសខួបទី ៤៦នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ កាលពីថ្ងៃទី២ខែធ្នូ។ ពេលលើកឡើងពីការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសមិទ្ធផលសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឡាវ លោក Thongloun Sisoulith បានសង្កត់ធ្ងន់ពីភាពជោគជ័យនៃ​"ការសាងសង់ផ្លូវដែកឡាវ-ចិនដែលនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣ ខែធ្នូនេះ។

សូមបញ្ជាក់ថា ​ផ្លូវដែកចិន-ឡាវ មានប្រវែងសរុប១០៣៥គីឡូម៉ែត្រ ជាផ្លូវដែកអន្តរជាតិដែលតភ្ជាប់ជាមួយបណ្តាញផ្លូវដែកចិនដោយផ្ទាល់ ខាងជើងចេញពី​ទីក្រុងគុនមីង ប្រទេសចិនលាតសន្ធឹងទៅខាងត្បូងចូលទៅដល់​តំបន់ភាគខាងជើងនៃប្រទេសឡាវហើយទៅត្រង់ដល់រដ្ឋ​ធានី​វៀងចន្ទន៍ប្រទេស​ឡាវ។

អ្នកបកប្រែ:马小青
ប្លុកពិសេស