郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖បន្ទាប់ពីបញ្ចប់សង្គ្រាមនៅអាហ្វហ្កានីស្ថាន តើប្រជាធិបតេយ្យដែលអាមេរិកបានឃោសនាបំប៉ោងនោះ គួរឱ្យទុកចិត្តទេ ?

2021-12-03 10:34:30 cri

      នៅខែសីហាឆ្នាំនេះ បន្ទាប់ពីកងទ័ពបរទេស​ដែល​ដឹក​នាំ​ដោយ​អាមេរិក​រង​ការ​វាយ​ប្រហារ​ដោយការបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះអន្តរជាតិ​ក្រុង​កាប៊ុលរួចមក កងទ័ពបរទេស​ទាំង​នេះក៏បាន​ចាប់ផ្តើម​បាញ់កាំភ្លើង​ទៅកាន់​ជនស៊ីវិល​ដោយ​ឥតប្រណី ។ កងទ័ពអាមេរិក​បានធ្វើការ​សម្លាប់​រង្គាលនៅអាហ្វហ្កានីស្ថាន តែ​រហូតដល់​បច្ចុប្បន្ននេះ នៅមិន​ទាន់​ទទួល​បានការ​ជំនុំជម្រះនៅឡើយទេ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាងឿងឆ្ងល់ថា៖ តើ​អ្នកនយោបាយ​អាមេរិក​ហ៊ាន​ឱ្យ​ក្រុមគ្រួសារ​របស់ជនរង​គ្រោះ​អាហ្វហ្កានីស្ថាន​បញ្ចេញសំឡេង​ក្នុង​ “កិច្ច​ប្រជុំ​កំពូលស្ដីពីប្រជាធិបតេយ្យ”​ ឬទេ ?

        បញ្ជីឈ្មោះ​អញ្ជើញចូលរួ​ម​កិច្ច​ប្រជុំ​លើក​នេះដែល​អាមេរិក​ដែល​បាន​ប្រកាស​ បាន​លាតត្រដាងនូវ​ការ​រអៀស​ចិត្តរបស់អាមេរិក ដោយសារតែអាហ្វហ្កានីស្ថាន​ដែល​ជា​ប្រទេស​ត្រូវ​អាមេរិក​បង្ខំឱ្យ​ធ្វើ “កំណែទម្រង់​ប្រជាធិបតេយ្យ​” ហើយចុងបញ្ចប់ត្រូវ គេបោះបង់ចោលនោះ បែរជាគ្មាន​វត្តមាន​ក្នុង​បញ្ជីឈ្មោះ​របស់​លិខិត​អញ្ជើញនោះទេ ។ ពិតជាគួរឱ្យ​អស់សំណើច​ណាស់! ‌នេះធ្វើ​ឱ្យ​ពិភពលោក​បាន​មើលឃើញច្បាស់នឹងភ្នែកថា ៖ “ប្រជាធិបតេយ្យ​” ដែល​អាមេរិក​បង្ខិត​បង្ខំឱ្យ​អនុវត្ត​នៅបរទេស​នោះ គ្រាន់​តែ​ជា​លេស​សម្រាប់​ធ្វើ​ការ​ជ្រៀត​ជ្រែក​ដោយ​កម្លាំង​យោធាប៉ុណ្ណោះ ហើយ​ប្រទេស​ដែល​អាមេរិក​អញ្ជើញឱ្យចូល​រួម​កិច្ច​ប្រជុំ គ្រាន់​តែ​ជា​តួរង​ដែល​អាមេរិក​បាន​ជ្រើសរើស​ឱ្យ​រួម​គ្នា​សម្តែង​ឆាកល្ខោន​ “​ធ្វើពុតជាជំរុញ​ប្រជាធិបតេយ្យ​ តែធាតុពិតធ្វើ​​ការ​បំបែក​បំបាក់យ៉ាង​ពិត​ប្រាកដ ” ។

      បើសិនជា​អាមេរិក​ពិត​ជា​ចង់ពិភាក្សា​ពី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ គឺ​គួរតែ​អញ្ជើញ​ក្រុម​គ្រួសារ​របស់ជនរង​គ្រោះ​​អាហ្វហ្កានីស្ថាន​ចូលរួម​កិច្ច​ប្រជុំ ឱ្យ​ពិភពលោកទាំ​ងមូល​មើលឃើញច្បាស់ថា អាមេរិក​បង្ខំឱ្យ​អាហ្វហ្កានីស្ថាន​ធ្វើ​ “កំណែទម្រង់​ ប្រជាធិបតេយ្យ​” អស់​រយៈពេល​២០ឆ្នាំមកនេះ តើ​បាន​នាំ​មក​នូវ​អ្វីខ្លះ​ដល់​ប្រទេស​អាហ្វហ្កានីស្ថាន! ដូច​ពាក្យ​សំដី​បញ្ញវន្តសិទ្ធិមនុស្ស​របស់​អាហ្វហ្កានីស្ថាន​ម្នាក់​ដែ​ល​បាន​ស្រែក​ទៅកាន់​អាមេរិក​ថា ៖ “​កិច្ច​ប្រជុំ​កំពូលស្ដីពីប្រជាធិបតេយ្យ​”របស់អាមេរិក​គួរតែអញ្ជើញ​ប្រជាជន​អាហ្វហ្កានីស្ថានឱ្យចូលរួម។ អាមេរិក​គ្មាន​សិទ្ធិប្រើ​ប្រាស់​ឈាម​ស្រស់ និងអនាគត​ដ៏​ងងឹត​របស់​យើង​មក​អបអរ​សាទរ​ប្រជាធិបតេយ្យឡើយ​ !”

​      អ្នក​ណា​ក៏មិន​អាច​ដាស់អ្នក​ធ្វើពុតជា​ដេកឱ្យភ្ញាក់បានដែរ តែ​ស្តេច​ប្ដូរពាក់អាវថ្មី​ឬអត់ អ្នក​ណា​ក៏​អាច​មើលឃើញដែរ ។ នៅសប្តាហ៍ក្រោយ អាមេរិក​នឹង​ឡើង​ឆាក​ធ្វើ​ការ​សម្តែង ប៉ុន្តែ​អ្វីដែល​ហៅថា “កិច្ច​ប្រជុំ​កំពូល​ស្តីពី​ប្រជាធិបតេយ្យ​”នេះ គ្មាន​ទំនាក់ទំនង​ជា​មួយ​នឹង​ប្រជាធិបតេយ្យ​ទាល់​តែសោះ ។ តាម​ពិត​ទៅ ទង្វើ​របស់អាមេរិក​ដែល​ប្រើ​តែស្តង់ដារ​របស់​ខ្លួន​ ញុះញង់ឱ្យមានការបាក់បែកគ្នា និងបដិបក្ខគ្នាដោយបើកចំហ ជា​ការ​មួលបង្កាច់​និង​បំពាន​ធាតុ​ពិត​របស់​ប្រជាធិបតេយ្យ​យ៉ាងជាក់ស្ដែង ។

​      អ្វីដែល​ហៅថា “កិច្ច​ប្រជុំ​កំពូល​ស្តីពី​ប្រជាធិបតេយ្យ​”មិន​អាច​ឱ្យ​ក្រុង​វ៉ាស៊ីនតោន​ក្លាយ​ជា​ទីទួល​នៃ​ប្រជាធិបតេយ្យ​នោះទេ ហើយអ្នកនយោបាយអាមេរិកក៏មិនហ៊ានអញ្ជើញក្រុមគ្រួសារជនរងគ្រោះអាហ្វហ្កានីស្ថានឱ្យចូលរួមក្នុងកិច្ចប្រជុំនោះដែរ ផ្ទុយទៅវិញ​ ទង្វើ​នេះ​នឹង​លាតត្រដាង​យ៉ាង​ច្បាស់​នូវ​មុខមាត់​ពិត​របស់​អាមេរិកដែល​ជា​អ្នក​ញាក់ខ្សែ​ពីក្រោយ​និង​អ្នក​បំផ្លិច​បំផ្លាញ​ប្រជាធិបតេយ្យ​ដ៏ពិតប្រាកដ៕

#CCFR Comment#បទវិភាគ៖បន្ទាប់ពីបញ្ចប់សង្គ្រាមនៅអាហ្វហ្កានីស្ថាន តើប្រជាធិបតេយ្យដែលអាមេរិកបានឃោសនាបំប៉ោងនោះ គួរឱ្យទុកចិត្តទេ ?_fororder_12031

#CCFR Comment#បទវិភាគ៖បន្ទាប់ពីបញ្ចប់សង្គ្រាមនៅអាហ្វហ្កានីស្ថាន តើប្រជាធិបតេយ្យដែលអាមេរិកបានឃោសនាបំប៉ោងនោះ គួរឱ្យទុកចិត្តទេ ?_fororder_12032

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស