李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលឡាវផ្តល់ “មេដាយអភិវឌ្ឍន៍ថ្នាក់ជាតិ” ជូនដល់​ក្រុម​ហ៊ុន​ផ្លូវដែកជាតិចិន

2021-12-02 16:07:46

    កាលពី​ថ្ងៃទី១ ខែធ្នូ រដ្ឋាភិបាលឡាវបានប្រារព្ធពិធីប្រគល់​មេដាយ​នៅមជ្ឈមណ្ឌលសន្និសីទ​ជាតិឡាវ។ លោក​ Sonexay Siphandone សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី និងជាអ្នកណែនាំវិស្វកម្ម​ផ្លូវដែកឡាវ-ចិនបាន​តំណាងឱ្យរដ្ឋាភិបាលឡាវ ​ផ្តល់​ “មេដាយអភិវឌ្ឍន៍ថ្នាក់ជាតិ” ​ ជូនដល់​ក្រុម​ហ៊ុន​ផ្លូវដែកជាតិចិន និង​ផ្តល់ “មេដាយពលកម្ម​ថ្នាក់ជាតិ” ជូនដល់​ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន ។

    នៅក្នុងពិធីនេះ រដ្ឋាភិបាលឡាវបានថ្លែងអំណរគុណដោយ​ស្មោះអស់​ពី​ដួង​ចិត្ត​ចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងរដ្ឋាភិបាលចិនដែលមានលោក​ Xi Jinping ជាប្រមុខ​ស្នូល ដែល​បាន​ផ្តល់​ការគាំទ្រនិងជំនួយឧបត្ថម្ភ​ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសឡាវក្នុង​រយៈពេលជា​យូរ​កន្លងមក​ ដើម្បីជំរុញឱ្យ​ប្រទេសឡាវ​ផ្លាស់ប្តូរប្រវត្តិសាស្ត្រពី "ប្រទេសដីគោកដែលគ្មាន​ការ​តភ្ជាប់​ជា​មួយ​អន្តរជាតិ​តាម​ផ្លូវ​គោក " ទៅជា "ប្រទេសដីគោដែល​មានការ​តភ្ជាប់ជាមួយ​អន្តរជាតិ​​តាម​ផ្លូវគោក” ​ដោយ​ឡែក​ លោក​បាន​​វាយតម្លៃខ្ពស់ចំពោះ​ក្រុម​ហ៊ុន​ផ្លូវដែកជាតិចិននិង​​ក្រុមហ៊ុនផ្លូវដែកឡាវ-ចិនដែល​បាន​រួមចំណែកយ៉ាង​លេចធ្លោក្នុងការសាងសង់ផ្លូវដែកចិន-ឡាវ ដែលជាវិស្វកម្ម​ដ៏សំខាន់នៃ “ខ្សែក្រវាត់​និង​ផ្លូវ​”  ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស