邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingបាន​គូសបញ្ជាក់ក្នុងកិច្ចប្រជុំសន្ទនាស្តីពី​ការកសាង​ “ខ្សែក្រវាត់និងផ្លូវ”លើកទី៣ថា គួរបន្ត​ប្រកាន់គោលដៅដែលបន្តផ្តល់វិភាគទានដល់ប្រជាជន​តាមស្តង់ដារខ្ពស់ ​ដើម្បីជំរុញ​ការរួមកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយ​គុណភាពខ្ពស់

2021-11-19 22:28:00

លោកXi Jinpingបាន​គូសបញ្ជាក់ក្នុងកិច្ចប្រជុំសន្ទនាស្តីពី​ការកសាង​ “ខ្សែក្រវាត់និងផ្លូវ”លើកទី៣ថា គួរបន្ត​ប្រកាន់គោលដៅដែលបន្តផ្តល់វិភាគទានដល់ប្រជាជន​តាមស្តង់ដារខ្ពស់ ​ដើម្បីជំរុញ​ការរួមកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយ​គុណភាពខ្ពស់_fororder_1128081486_16373331299321n

      ថ្ងៃទី១៩ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង  ​លោកXi Jinping ប្រធានរដ្ឋចិនបាន​​អញ្ជើញចូលរួម​កិច្ចប្រជុំសន្ទនាអំពីការកសាង​ “ខ្សែក្រវាត់និងផ្លូវ”​​លើកទី៣​ដោយបាន​គូសបញ្ជាក់ថា   គួរ​​អនុវត្ត​​ទស្សនៈអភិវឌ្ឍន៍ថ្មី​ដោយ​ត្រឹមត្រូវ​និង​គ្រប់ជ្រុងជ្រោយ ​ចាត់ទុក​ស្តង់ដារខ្ពស់ ​ចីរភាព ផ្តល់វិភាគទានដល់ប្រជាជនជា​គោលដៅ ​ពង្រឹង​មូលដ្ឋាន​សហប្រតិបត្តិការ​តភ្ជាប់គ្នា​ ​ពង្រីក​ទំហំ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ  ​​បង្ការនិងគ្រប់គ្រង​ហនិភ័យ​ឱ្យ​ល្អ​   ​ខិតខំ​សម្រេច​​កិច្ចសហប្រតិបត្តិការ​កម្រិត​កាន់តែ​ខ្ពស់ ​គុណភាព​នៃការ​ផ្គត់ផ្គង់​មានកម្រិត​កាន់តែ​ខ្ពស់ ​ការអភិវឌ្ឍ​មានភាពរឹងមាំ​កាន់តែខ្លាំង​  ដើម្បី​ជំរុញ​​​ការរួមកសាង​ “ខ្សែក្រវាត់និងផ្លូវ” ​ប្រកបដោយ​គុណភាពខ្ពស់​ទទួលបាន​ប្រសិទ្ធិភាពថ្មី​ដោយ​ឥតឈប់ឈរ។

 

      ​លោកXi Jinping ​បាន​សង្កត់ធ្ងន់ថា  រយៈពេល៨ឆ្នាំ​កន្លងមក ​យើង​បាន​ប្រកាន់ខ្ជាប់​គោលការណ៍​​ដែល​ពិគ្រោះពិភាក្សាគ្នា កសាងគ្នា ចែលរំលែកគ្នា ​ការរួមកសាង​ “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយ​គុណភាពខ្ពស់​ទទួលបាន​លទ្ធផលជាផ្លែផ្កា​ជាក់ស្តែងជាច្រើន  ។ តាមរយៈ​ការរួមកសាង​ “ខ្សែក្រវាត់​និង​ផ្លូវ”  ​បានស្វែងរកឃើញ​មាគ៌ា​ថ្មី​នៃ​ការ​អភិវឌ្ឍន៍រួម  ​ខណៈ​បណ្តា​ប្រទេស​ដែលបាន​ចូលរួម​ការរួមកសាង​​បាន​សម្រេច​ការផ្តល់ផលប្រយោជន៍គ្នា​និង​ឈ្នះ-ឈ្នះ​។ ​យើងគួរ​បន្ត​ពង្រីក​វិស័យ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ថ្មី​ ​ដើម្បី​ធានា​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ផង​និង​មានភាពរលូន​ផង  ​គួរ​បន្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ​​សមត្ថភាព​ផលិតកម្ម​អន្តរជាតិ​  ​បង្កើន​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ​ឆ្លង  ​។ គួរ​ធ្វើ​កិច្ចសហប្រតិបត្តិការ​វិស័យ​ឌីជីថល​ឱ្យ​កាន់តែ​ស៊ីជម្រៅ ​ដើម្បីជំរុញ​ពាណិជ្ជកម្ម​អេឡិកត្រូនិក​ផ្លូវសូត្រ។ ​គួរ​បន្ត​ធ្វើ​គម្រោងជាសញ្ញាដោយគុណភាពខ្ពស់ ដើម្បី​បង្កើត​ជា​លទ្ធផល​សហប្រតិបត្តិការ​កាន់តែច្រើន​​ដែល​​​ប្រជាជន​គ្រប់ប្រទេស​​បាន​គាំទ្រ​​ជាទូទៅ​​ហើយ​អាច​​ផ្តល់ផលប្រយោជន៍​កាន់តែ​ច្រើន​ឡើងៗ​ដល់​ប្រជាជន​គ្រប់ប្រទេស​​៕​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស