刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖ប្រទេសចិននិងអាមេរិកគួរតែគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសន្តិភាព ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនត្រឹមតែធ្វើកិច្ចការរបស់ខ្លួនឲ្យបានល្អប៉ុណ្ណោះទេ ក៏ត្រូវរ៉ាប់រងទំនួយខុសត្រូវអន្តរជាតិផងដែរ

2021-11-16 10:47:37 cri

​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ​លោក​Xi Jinpingប្រធានរដ្ឋ​ចិន​បាន​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​ជា​មួយ​លោក​ចូបៃដិនប្រធានាធិបតី​អាមេរិក​​នៅ​ទីក្រុង​ប៉េកាំង​។

​លោក​Xi Jinping​បាន​លើក​ឡើងថា​ ​បច្ចុប្បន្ន ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​និង​អាមេរិក​សុទ្ធតែ​ស្ថិត​នៅ​ដំណាក់កាល​គន្លឹះ​ ​ក្នុង​នាម​ជា​អង្គភាព​សេដ្ឋកិច្ច​ធំ​ទី១​និង​ទី២​លើ​ពិភពលោក​និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ​ប្រទេស​ចិន​និង​អាមេរិក​គួរ​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​និង​កិច្ចសហប្រតិបត្តិការ​ ​ដែល​មិន​ត្រឹម​តែ​ធ្វើ​កិច្ចការ​​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​ត្រូវ​រ៉ាបរង​ទំនួល​​ខុស​ត្រូវ​អន្តរជាតិ​ផង​ដែរ ​ដើម្បី​រួមគ្នា​ជំរុញ​​សន្តិភាព​និង​ការអភិវឌ្ឍ​របស់​មនុស្សជាតិ​ដែល​ជា​បុព្វហេតុ​ដ៏​ឧដុង្គឧត្តម​។​នេះ​មិន​ត្រឹម​តែ​ជា​​ទស្សនាទាន​រួម​របស់​ប្រជាជន​នៃ​ប្រទេស​ចិននិង​អាមេរិក​ ព្រមទាំង​ប្រជាជន​នៃ​ប្រទេស​នានា​លើ​ពិភពលោក​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ក៏​ជា​ភារកិច្ច​រួម​របស់​មេដឹកនាំ​នៃ​​ប្រទេស​ចិន​និង​អាមេរិក​ផងដែរ​។

    លោក​​Xi Jinping​បាន​គូសបញ្ជាក់ថា​ ​ការ​ជំរុញ​ការ​អភិវឌ្ឍ​រៀង​ខ្លួន​របស់​ប្រទេស​ចិន​និង​អាមេរិក​​ គាំពារ​បរិយាកាស​អន្តរជាតិ​​ដែល​ប្រកប​ដោយ​សន្តិភាព​និង​ស្ថិរភាព​ ​រួម​មាន​ការ​ឆ្លើយ​តប​នឹង​ប្រឈមបញ្ហា​ជា​សកល​ ​ដូច​ជា​បម្រែបម្រួល​អាកាសធាតុ​និង​ជំងឺកូវីដ​១៩​ជា​ដើម​ ​សុទ្ធតែ​ត្រូវ​ការ​ទំនាក់ទំនង​ប្រកបដោយ​ស្ថិរភាព​​រវាង​ប្រទេស​ចិន​និង​អាមេរិក​។​ប្រទេស​ចិន​និង​អាមេរិក​គួរតែ​គោរពគ្នា​ទៅវិញទៅមក រួមរស់​ជា​មួយ​គ្នា​ដោយ​សន្តិភាព​ ​ធ្វើ​កិច្ចសហប្រតិបត្តិការ​​ឈ្នះ-ឈ្នះ។​ខ្ញុំ​រីករាយ​រួម​ជា​មួយ​លោក​ប្រធានាធិបតី​ ​ឈាន​ដល់​គំនិត​ឯកភាព​រួម ​ធ្វើ​ប្រតិបត្តិការ​យ៉ាង​សកម្ម​ ​ដើម្បី​ជំរុញ​​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​អាមេរិក​ឱ្យ​ឈាន​ទៅ​មុខ​។​នេះ​មិន​ត្រឹម​តែ​ជា​តម្រូវ​ការ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​២​ប៉ុណ្ណោះទេ​ ក៏​ជា​ការ​រំពឹង​ទុក​​របស់​សហគមន៍​អន្តរជាតិ​ផងដែរ​៕

លោកXi Jinping៖ប្រទេសចិននិងអាមេរិកគួរតែគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសន្តិភាព ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនត្រឹមតែធ្វើកិច្ចការរបស់ខ្លួនឲ្យបានល្អប៉ុណ្ណោះទេ ក៏ត្រូវរ៉ាប់រងទំនួយខុសត្រូវអន្តរជាតិផងដែរ_fororder_1128067379_16370267769911n

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស