邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ៖ បង្កើតសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិកបែបបើកទូលាយ មានបរិយាប័ន្ន បង្កើនដោយច្នៃប្រឌិតថ្មី ទាក់ទងគ្នា សហប្រិតបត្តិការនិងឈ្នះ-ឈ្នះ

2021-11-12 22:19:26

លោក Xi Jinping ៖ បង្កើតសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិកបែបបើកទូលាយ មានបរិយាប័ន្ន បង្កើនដោយច្នៃប្រឌិតថ្មី ទាក់ទងគ្នា សហប្រិតបត្តិការនិងឈ្នះ-ឈ្នះ_fororder_1128059698_16367301211031n

      យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ​នៅ​ទីក្រុង​ប៉េកាំង  ​​លោក​Xi Jinping​ ​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៃ​​មេដឹកនាំ​អង្គការ​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វីក​ (APEC)​ លើកទី ២៨​ ​​តាមប្រព័ន្ធវីដេអូ​។

      ​លោក​Xi Jinping​ បាន​បញ្ជាក់ថា  ​ឆ្នាំ២០២១នេះ ជាខួប ៣០ ឆ្នាំ​ដែល​ប្រទេសចិន​បាន​ចូលរួម​អង្គការ​​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វីក។ ​រយៈពេល ៣០ ឆ្នាំកន្លងមក ​ប្រទេសចិន​បាន​​ធ្វើកំណែទម្រង់​យ៉ាងស៊ីជម្រៅ ​បាន​ពង្រីក​ការបើកទូលាយ​ ​ខណៈ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ក៏​បន្ត​ពង្រីក​កាន់តែធំទូលាយ​ផងដែរ។ ​អាស៊ីប៉ាស៊ីហ្វិក​បាន​ក្លាយជា​​តំបន់​សម្បូរភាពចលករ​និង​​​សក្តានុពល​អភិវឌ្ឍន៍​ដ៏​ច្រើន​បំផុត​លើ​ពិភពលោក​  ​​​ស្ថិតនៅ​ចំណាត់ថ្នាក់​ឈានមុខ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិភពលោក​​ ​បាន​រួមចំណែក​វិជ្ជមាន​ដល់​កំណើនសេដ្ឋកិច្ច​ពិភពលោក​​និង​ផលប្រយោជន៍របស់ប្រជាជន​ក្នុងតំបន់។​​  ​យើងគួរ​ជំរុញ​​​ទស្សនៈវិស័យ Putrajaya ឆ្នាំ 2040​នៃអង្គការAPEC​  ដើម្បី​បង្កើត​សហគមន៍​រួមវាសនា​អាស៊ីប៉ាស៊ីហ្វិក​បែប​បើកទូលាយ ​មានបរិយាប័ន្ន ​បង្កើនដោយច្នៃប្រឌិតថ្មី ទាក់ទងគ្នា សហប្រិតបត្តិការ​និង​ឈ្នះ-ឈ្នះ។

      លោកបាន​ថ្លែង​ថា   ​ការបើកទូលាយ​ជា​គន្លឹះ​នៃ​កិច្ចសហប្រតិបត្តិការ​អាស៊ីប៉ាស៊ីហ្វិក​។ ​គួរ​ប្រកាន់ខ្ជាប់​តំបន់និយម​បែបបើកទូលាយ  ​ចាត់ទុក​​​ទស្សនៈវិស័យ Putrajaya ឆ្នាំ 2040​ជា​ក្តីណែនាំ ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់ ​ដើម្បី​កសាង ​​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ីប៉ាស៊ីហ្វិក​កម្រិតខ្ពស់​​ក្នុងពេល​ឆាប់ៗ៕​​​​

លោក Xi Jinping ៖ បង្កើតសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិកបែបបើកទូលាយ មានបរិយាប័ន្ន បង្កើនដោយច្នៃប្រឌិតថ្មី ទាក់ទងគ្នា សហប្រិតបត្តិការនិងឈ្នះ-ឈ្នះ_fororder_1128059698_16367301524301n

លោក Xi Jinping ៖ បង្កើតសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិកបែបបើកទូលាយ មានបរិយាប័ន្ន បង្កើនដោយច្នៃប្រឌិតថ្មី ទាក់ទងគ្នា សហប្រិតបត្តិការនិងឈ្នះ-ឈ្នះ_fororder_1128059698_16367301853861n

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស