刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖បង្កើតតប្រព័ន្ធទីផ្សារយប្រកបដោយបើកទូលាយនិងមានសណ្តាប់ធ្នាប់

2021-11-11 12:11:12 cri

    ថ្ងៃទី​១១ ខែវិច្ឆិកា ​លោក​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្រោយ​ប្រធានបទ​ «ប្រកាន់​ខ្ជាប់​ការ​អភិវឌ្ឍ​ដោយ​និរន្តរភាព​ ​រួមគ្នា​កសាង​សហគមន៍​រួម​វាសនា​​តែ​មួយ​នៃ​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​»​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​វិស័យ
​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ទីក្រុង​ប៉េកាំង​។

លោក​បាន​លើកឡើងថា​ ​​នាពេល​ថ្មីៗនេះ ​ស្ថាប័ន​ពាក់​ព័ន្ធ​នៃ​ប្រទេស​ចិន​កំពុង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាព​នូវ​​ច្បាប់​ប្រឆាំង​ការ​​ផ្តាច់​មុខ​ ​ព្រមទាំង​បង្កើន​ការ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​ចំពោះ​មុខរបរ​មួយ​ចំនួន​ក្នុង​ស្រុក​។​នេះ​មិន​គ្រាន់​តែ​ជា​តម្រូវការ​នៃ​ការជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទីផ្សារ​​របស់​ប្រទេស​ចិន​ប៉ុណ្ណោះទេ ក៏​ជា​ការ​អនុវត្ត​ទូទៅ​នៃ​ប្រទេស​នានា​ដែរ​។​ប្រទេស​ចិន​​នឹង​ពង្រឹង​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​សាធារណៈ​ដោយ​មិន​ងាករេ​ ​លើក​ទឹកចិត្ត​ ​គាំទ្រ​និង​ណែនាំ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឯកជន​ ​ផ្តក់​សិទ្ធិ​ស្មើ​គ្នា​ដល់​​តួអង្គ​ទីផ្សារ​គ្រប់ប្រភេទ​ ដើម្បី​បង្កើត​ប្រព័ន្ធទីផ្សារ​ប្រកប​ដោយ​ភាព​បើក​ទូលាយ​និង​មាន​សណ្តាប់​ធ្នាប់​ ​ក្នុង​ន័យ​ពង្រឹង​ឱ្យ​បាន​រឹងនាំ​នូវ​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​ដោយ​យូរអង្វែង​នៃ​សេដ្ឋកិច្ច​ប្រទេស​ចិន​ ​ហើយ​ផ្តល់​ការ​ធានា​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​ការ​វិនិយោគ​និង​ការ​ស្តារ​អាជីវកម្ម​ឡើង​វិញ​របស់​មជ្ឈដ្ឋាន​​ឧស្សាហម្ម​និង​ពាណិជ្ជកម្ម​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​និង​ទូទាំង​ពិភពលោក​៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស