孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពរាប់ថយក្រោយ១០០ថ្ងៃនៃពិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២បានធ្វើឡើងយ៉ាងឱឡារិក លោក Han Zheng ឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមនិងប្រកាសពីរូបរាងនៃមេដាយ

2021-10-27 11:02:23 cri

    កាលពី​ថ្ងៃទី២៦​ខែតុលា ​សកម្មភាព​រាប់ថយក្រោយ​១០០ថ្ងៃនៃ​ពិធីសម្ពោធ​បើកការប្រកួត​កីឡាអូឡាំពិក​រដូវរងាក្រុង​ប៉េកាំងឆ្នាំ​២០២២បាន​ធ្វើឡើង​យ៉ាងឱឡារិក ។ ​លោក ​Han ​Zheng ​សមាជិក​អចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​ ឧបនាយករដ្ឋមន្ត្រី​ចិននិងជា​ប្រធានក្រុម​ការងារ​ដឹកនាំ​ការប្រកួត​កីឡាអូឡាំពិក​រដូវរងា​លើកទី២៤​បានអញ្ជើញ​ចូលរួម​សកម្មភាពនេះ​និងប្រកាសពី​រូបរាងនៃ​មេដាយនៃ​ការប្រកួត​កីឡាអូឡាំពិក​រដូវរងាក្រុង​ប៉េកាំង ។

    ដោយ​គោរពតាម​គោលការណ៍​ដែល​ការប្រកួត​កីឡាអូឡាំពិក​ទាំងពីរ​សុទ្ធតែ​អស្ចារ្យ​ដូចគ្នា ​បានជា​មេដាយនៃ​ការប្រកួត​កីឡាអូឡាំពិក​ជនពិការរដូវរងា​បានរចនាឡើង​ប្រហាក់​ប្រហែលគ្នា​និងការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស