邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណប Xihe ដើម្បីចាប់ផ្តើមរុករកពីភពព្រះអាទិត្យ !

2021-10-15 11:00:38

      ថ្ងៃទី ១៤ ខែតុលា ​ប្រទេសចិន​បាន​បាញ់​បង្ហោះ​រ៉ុក្កែត​ដឹកជញ្ជូន ​​Long March-2D នៅមជ្ឈមណ្ឌល​​បង្ហោះ​​ផ្កាយរណបក្រុង Taiyuan  ​ដែល​​​បាន​​បញ្ជូន​ដោយ​​ជោគជ័យ​នូវ​​ផ្កាយរណប​ចំនួន​ ១១ គ្រឿង​ចូលទៅ​​គន្លង​តារាវិថី​តាម​ការកំណត់​​ ​ក្នុងនោះ​រួមទាំង​ផ្កាយរណប​​ “ហ្ស៊ីហឺ” (羲和/Xihe) ​ដែលជា​ផ្កាយ​រណប​ពិសោធន៍​ផ្នែក​បច្ចេកវិទ្យា​រុករក​ពី​ភពព្រះអាទិត្យ​ផង ​ ដែលមានន័យថា​  ភារកិច្ច​បាញ់បង្ហោះ​លើកនេះ​ទទួលបាន​ភាពជោគជ័យ​យ៉ាង​​ពេញលេញ​ ។​

      ការបាញ់បង្ហោះ​​ផ្កាយរណប​ “ហ្ស៊ីហឺ” (Xihe) ​​ដោយ​ជោគជ័យ​​មាន​សារៈសំខាន់​សម្រាប់​​ផ្នែក​​វិទ្យាសាស្ត្រ​រុករក​អវកាស​និង​បច្ចេកវិទ្យា​ផ្កាយរណប​របស់​ប្រទេសចិន  ​ដែលបាន​បង្ហាញ​ថា ​ប្រទេសចិន​បាន​ចូល​​យុគសម័យ​រុករក​ពី​​ភពព្រះអាទិត្យ​ជាផ្លូវការ!

      សូមបញ្ជាក់ថា ​​ “ហ្ស៊ីហឺ” (羲和) ជា​ឈ្មោះ​របស់​​ទេពធីតា​​ព្រះអាទិត្យ​និង​កំណត់​ប្រតិទិន​ក្នុង​ទេពកថា​ប្រពៃណីចិន​ ​ជានិមិត្តរូប​នៃ​ការស្វែងយល់​ពី​ព្រះអាទិត្យ​របស់​​ប្រទេសចិន​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស