刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខ្លាឃ្មុំផេនដាមិនមែនជាសត្វជិតផុតពូជទៀតទេ!#ហេតុអ្វីខ្លាឃ្មុំផេនដាត្រូវបានបញ្ចុះកម្រិត?#ចម្លើយនៅទីនេះ!

2021-10-15 12:21:49 cri

ខ្លាឃ្មុំ​ផេនដា​បាន​រស់​លើ​នៅ​ផែនដី​៨លាន​ឆ្នាំ​ហើយ​ ​ជា​ពូជ​សត្វ​ពិសេស​ដែល​ត្រូវ​អភិរក្ស​ដោយ​ជីវចម្រុះ​ពិភពលោក​ ​ធ្លាប់​ជា​សត្វ​​ជិតផុតពូជ ​ដូច្នេះ ត្រូវ​ចាត់ទុក​ជា​ “ទ្រព្យ​សម្បត្តិ​​ជាតិ​”​របស់​ចិន​។​ថ្ងៃទី​៧ ខែកក្កដា ​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​ ​លោក​CuiShuhong​អគ្គនាយកដ្ឋាន​អេកូឡូស៊ី​នៃ​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន​ចិន​​បាន​ថ្លែងថា​ ​ចំនួន​​សត្វ​​ខ្លាឃ្មុំ​ផេនដា​ព្រៃ​បាន​លើស​ពី​១៨០០ក្បាល​ ​កម្រិត​ការ​គំរាម​កំហែង​​បាន​ត្រូវ​បញ្ចុះ​​ពី​ “​ការ​ជិត​ផុត​ពូជ​”​ដល់​ “​ងាយ​រង​គ្រោះ​"​ការ​បញ្ចុះ​​កម្រិត​​របស់​ខ្លាឃ្មុំ​ផេនដា​បាន​បញ្ជាក់​ពី​ការ​ឡើង​កម្រិត​ថ្នាក់​នៃ​បរិស្ថាន​រស់​នៅ​របស់​សត្វព្រៃ​ចិន​។រាប់​សិប​ឆ្នាំ​កន្លង​មកនេះ ​ដើម្បី​ធ្វើ​ឱ្យ​សត្វ​ដែល​ចញ្ចឹម​ដោយ​មនុស្ស​ទៅ​រស់​នៅ​ក្នុង​​ព្រៃ​និង​ធ្វើ​ឱ្យ​សត្វព្រៃ​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ ​ប្រទេស​ចិន​បាន​កសាង​តំបន់​អភិរក្ស​ធម្មជាតិ​ខ្លាឃ្មុំ​ផេនដា​ចំនួន​៦៧​កន្លែង​៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស