王幸
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

យានអវកាស​ដឹកមនុស្ស Shenzhou-១៣ នឹង​បញ្ជូន​អវកាសយានិក​បីរូប​ទៅ​កាន់​ស្ថានីយ​អវកាស​ចិន​

2021-10-15 10:37:53

图片默认标题_fororder_微信图片_20211015103724

តាមដំណឹងនៃ​​ការិយាល័យ​វិស្វកម្ម​អវកាសដឹកមនុស្សចិនឱ្យដឹងថា យោងតាមការ​សិក្សា​ស្រាវជ្រាវ​និងការសម្រេចចិត្តដោយអគ្គបញ្ជាការដ្ឋាន​​នៃបេសកកម្មហោះហើរដំណាក់កាលស្ថានីយអវកាស ប្រទេស​ចិន​បាន​កំណត់​ពេលវេលា​បាញ់បង្ហោះយានអវកាសដឹក​មនុស្ស​ Shenzhou -១៣ នៅវេលាម៉ោង ០ និង ២៣ នាទីថ្ងៃទី ១៦ ខែតុលាតាម​ម៉ោង​​ក្រុងប៉េកាំង ដោយ​មាន​ដឹក​ក្រុ​មអវកាសយានិករួមមានលោក Zhai Zhigang ​អ្នកនាង​ WangYaping ​និង​លោក​ Ye ​Guangfu​​ ​​ក្នុង​នោះ លោក Zhai Zhigang ជាមេបញ្ជាការ ។ ​លោក​ Zhai Zhigang ជាអវកាសយានិកដែល​ចេញពីបន្ទប់​យានអវកាស​ដំបូងបង្អស់​​របស់​ប្រទេស​ចិន ។ បច្ចុប្បន្ននេះ ​រ៉ុក្កែត​ដឹកជញ្ជូន ​Long​March​ 2F​ Y13​ដែល​ទទួល​បន្ទុក​បាញ់បង្ហោះលើកនេះកំពុងត្រៀម​លក្ខណៈ​ចុង​ក្រោយ​ ។

យោងតាម​ផែនការ​ បន្ទាប់ពី​​​យានអវកាស​ដឹកមនុស្ស Shenzhou-១៣ ​ចូលទៅក្នុងគន្លង​តារា​វិថី​ នឹងប្រើប្រាស់រូប​មន្ត​តភ្ជាប់​ដោយ​ស្វយ័​ប្រវត្ត​ជា​មួយ​​បន្ទុប់​​ស្នូល Tianhe និងយានអាវកាស​ដឹកទំនិញTianzhou ២ និង​Tianzhou ៣ នៃ​ស្ថានីយ​អវកាស​ ។ ​បន្ទាប់​ពី​អវកាសយានិកចូល​ក្នុង​បន្ទុប់​ស្នូល ធ្វើការនិងរស់នៅរយៈ​ពេល​ប្រហែល​ ៦ ខែនឹង​ជិះ​យានអវកាសត្រឡប់ទៅកន្លែងចុះចតDongfeng វិញ​ ។ 

អ្នកបកប្រែ:王幸

ពិភាក្សា()